(ប៉ារីស)៖ នៅសល់៦ថ្ងៃទៀតប៉ុណ្ណោះចូលទស្សនាបាល់ទាត់ សំបុត្រចូលទស្សនាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងដាក់លក់ជាផ្លូវការហើយ នេះបើយោងតាមគេហទំព័ររបស់ UEFA ។ ទន្ទឹមនឹងនោះដែរ សំបុត្រចំនួន ៨០០.០០០សំបុត្រ ត្រូវបានដាក់លក់សម្រាប់លើកទីមួយ នៅតាមបញ្ជនានា និងនៅតាម Online ខណៈដែលប្រជាជនមកពី១៧០ត្រៀមចាំទិញហើយនោះ។
សំបុត្រទាំងនោះរួមមាន Single Ticket និងសំបុត្រជាកញ្ចប់ ដើម្បីទស្សនាការប្រកួតទាំង១០ទីលាន ក្នុងទីក្រុងទាំង១០របស់បារាំងផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Euro 2016 នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១២ ខែមិថុនា ដល់ថ្ងែទី១៣ ខែកក្កដា ២០១៦ ដោយមាន២៤ប្រទេសចូលរួម ក្នុងនោះមានអេស្ប៉ាញជាក្រុមការពារតំណែងជើងឯក និងអីតាលី ជាជើងឯករងកាលពីឆ្នាំ២០១២ ៕