(កណ្ដាល)៖ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់Fresh News នាថ្ងៃទី៥ ខែឧសភានេះថា លោកចាត់ឱ្យបង្ហោះក្រុមការងារបង្ហោះលើបណ្ដាញសង្គមFacebookផ្លូវការរបស់អង្គភាព នូវរូបថតរបស់មេប៉ុស្តិ៍នីមួយៗនៃក្រុងតាខ្មៅ អមដោយលេខទូរស័ព្ទផងដែរ ដើម្បីងាយស្រួលដល់សាធារណជនអាចតេទៅលោកមេប៉ុស្តិ៍ដើម្បីផ្ដល់ជាព័ត៌មានណាមួយនៅក្នុងមូលដ្ឋានរបស់ខ្លួនក្នុងក្រុងតាខ្មៅ ។
ថ្លែងប្រាប់Fresh News បន្តថា ក្រោមការបង្គាប់បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការឈឿន សុចិត្ត ក្នុងនាមមន្ត្រីនគរបាលយុត្តិធម៍ ត្រូវធ្វើការឱ្យបានម៉ត់ចត់លើការសន្តិសុខសង្គម ថែរក្សាសុខសន្តិភាព ការពារឱ្យបាននិងទប់ស្កាត់នូវរាល់បញ្ហានានាក្នុងសង្គមរួមមាន ក្មេងទំនលង បញ្ហា ឆក់ ប្លន់ ជាដើម ដើម្បីអនុវត្តន៍ឱ្យបានល្អនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ ទាំង៩ចំនុចឱ្យបានល្អប្រសើរឡើង ។
លោកអធិការបន្ថែមទៀតថា ក្នុងនាមអធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានណែនាំដល់មន្រី្តក្រោមឱវាទ អនុវត្តន៍ឱ្យបានល្អឥតខ្ចោះនូវ ៤ ចំណុច សំខាន់ៗ ដូចខាងក្រោម ៖
១- ត្រូវតែដាក់ចិត្ត ដាក់កាយ បំរេី ប្រជាពលរដ្ឋ ធ្វេីយ៉ាងណាអោយពួកគាត់ មានទំនុកចិត្ត ទៅលេី សមត្ថកិច្ចយេីង ។
២- ត្រូវយកចិត្តទុកដាក់ដោះស្រាយឱ្យទាន់ពេលវេលា និង រហ័ស រហួន នៅពេលប្រជាពលរដ្ឋមកពឹងពាក់ ។
៣- តត្រូវមានឆន្ទៈ និង មនសិការ ក្នុងការរក្សា សុវត្ថិភាព សន្តិសុខ និង សណសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ។
៤- ត្រូវមានភាព ថ្លៃថ្នូរ ទន់ភ្លន់ រាក់ទាក់ ចំពោះប្រជាពលរដ្ឋ ជានិច្ច ។
គួរជម្រាបជូនថា ចាប់តាំងពីទើបឡើងកាន់តំណែងជាអធិការនគរបាលក្រុងតាខ្មៅមក លោក យី វណ្ណដា ទទួលបានការសាទរនិងគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន ដោយសារឃើញមានការឃាត់ខ្លួនចោរឆក់ ចោរលួច ចោរប្លន់ ក្មេងទំនើងជាហូរហែរ រីឯបញ្ហាសណ្ដាប់ធ្នាប់សាធារណៈក៍ល្អប្រសើរ និង ចំណុចល្អៗជាច្រើនជាផ្សេងទៀត ខណៈពលរដ្ឋអ្នកស្ពង់ល្បែងស៊ីសង អ្នកមានចំណេះដឹង បញ្ញវន្ត ក៍សំនូមពរលោកអធិការ និងលោកស្នងការ ឱ្យចាត់ការបញ្ហាល្បែងស៊ីសងហាងបញ្ជាំនៅទូទាំងក្រុងតាខ្មៅ និងទូទាំងខេត្តកណ្ដាលផងដែរ ព្រោះដោយសារតែល្បែងគ្រប់ប្រភេទនេះហើយ ជាដើមចមនាំឱ្យកើតអំពើហិង្សាក្នុងគ្រួសារ បញ្ហាសេដ្ឋកិច្ចគ្រួសារ បញ្ហាសង្គមកើតឡើងជាហូរហែរខណៈគេសង្កេតឃើញល្បែងទាំងនោះកើតមាននៅក្នុងផ្សារ ក្នុងហាងកាហ្វេខ្លះ ទីតាំងដូរលុយមួយចំនួនជាដើម ដោយសង្ឃឹមទុកជាមុនថា មេល្បែង មេឆ្នោតធំៗនៅក្រុងតាខ្មៅ និងទីតាំងល្បែងNet ជាច្រើនកន្លែងផ្សេងទៀត នឹងត្រូវកំចាត់ក្រោមកណ្ដាប់ដៃដែកលោកស្នងការឈឿន សុចិត្ត និងលោកអធិការ យី វណ្ណដា ឆាប់ៗនេះ ដើម្បីសុខសុវត្តិភាពសង្គម តម្លាភាពសង្គម សុខដុមនីយកម្មសង្គម និង ភាពសំបូរក្នុងសង្គមជាដើម ៕