(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការកែលម្រួលអត្រាពន្ធ និងអត្រាអាករពិសេស លើកមុខទំនិញមួយចំនួន ដែលមានប្រសិទ្ធភាពអនុវត្តពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ តទៅ។ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ពីការបន្ថយ ពីអត្រាពន្ធគយលើផលិតសៀវភៅ ប្រដាប់ក្មេងលេង ពីអត្រា៧ភាគរយមក នៅ០ ភាគរយ។ បន្ថយពន្ធគយលើមុខទំនិញកុំព្យូរទ័រ និងគ្រឿងបន្ទាប់បន្សំពី១៥ភាគរយ មកនៅត្រឹម៧ភាគរយ។
ចំណែកឯបារី ត្រូវបានតម្លើងអត្រាអាករពិសេសពី១៥ភាគរយ ទៅ២០ភាគរយ។
ផលិតផលមួយចំនួនដូចជា៖
-មុខទំនិញសារធាតុបន្ថែមសម្រាប់ប្រេងសាំង ដំឡើងពី០ភាគរយ ដល់១៥ភាគរយ។
-សាំងក្រអូបដំឡើងពី៥ភាគរយ ទៅ២៥ភាគរយ។
-វត្ថុធាតុដើមសម្រាប់លាយជាមួយប្រេងសាំង ដំឡើងពី៥ភាគរយ ដល់២៥ភាគរយ។
-មុខទំនិញវត្ថុធានដើមសម្រាប់ផលិតប្រេងរំអិល ដំឡើងពី១០ភាគរយ ទៅ២០ភាគរយ។
-មុខទំនិញសារធាតុបន្ថែមសម្រាប់ប្រេងរំអិល ដំឡើងពី១០ភាគរយ ទៅ២៥ភាគរយ។
មុខទំនិញផលិតផលកញ្ចក់ជាគ្រឿងសំណង់ ដំឡើងអត្រាអាករពិសេស ពី០ភាគរយ ទៅ១០ភាគរយ។
គ្រឿងអេឡិចត្រូនិកមួយចំនួន ដំឡើងអាត្រអាករពិសេស ពី០ភាគរយ ដល់១០ភាគរយ។
មុខទំនិញទោចក្រយានយន្តមួយចំនួន ដំឡើងអត្រាអាករពិសេសពី១០ភាគរយ ទៅ១៥ភាគរយ, ដំឡើងពី១០ភាគរយទៅ២០ភាគរយ និងដំឡើងពី១០ភាគរយ ទៅ២៥ភាគរយ (ទៅតាមប្រភេទ និងចំនួននៃបន្ទាប់ពន្ធ)។
មុខទំនិញរថយន្តត្រូវដំឡើងអាករពិសេសដូចខាងក្រោម៖
-រថយន្តទេសចរណ៍ដំឡើងពន្ធពី២៥ភាគរយ ទៅ៣០ភាគរយ, ដំឡើង៥០ភាគរយ ទៅ៦០ភាគរយ និង ពី៥០ភាគរយទៅ៦៥ភាគរយ (ទៅតាមប្រភេទ និងចំនួននៃបន្ទាប់ពន្ធ)។
-រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ ដំឡើងពី៣០ភាគរយទៅ ៤០ភាគរយ។
-រថយន្តដឹកជញ្ជូនទំនិញ នៅឃ្លាំង ឬទីលាន និងរ៉ឺម៉កសណ្តោង ដំឡើងពី១០ភាគរយទៅ២០ភាគរយ។
មុខទំនិញគ្រឿងបន្លាស់យានយន្តមួយចំនួនត្រូវដំឡើងអត្រាអាករពិសេសដូចខាងក្រោម៖
-គ្រឿងបន្លាស់ទោចក្រយានយន្ត ដំឡើងពី១០ភាគរយដល់១៥ភាគរយ។
-គ្រឿងបន្លាស់យាយន្ត ត្រូវដំឡើងពី១០ភាគរយ ទៅ២០ភាគរយ។
-គ្រឿងបន្លាស់រថយន្ត ត្រូវដំឡើងពី១០ភាគរយទៅ២៥ភាគរយ។
ព័ត៌មានលម្អិតនៃការបន្ថយ និងដំឡើងពន្ធគយ និងអត្រាអាករពិសេស សូមអានអនុក្រឹត្យទាំងស្រុង៖