Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ចង់រៀនកូតទ្រ ដើម្បីបំពេរភរិយា និងរំលឹករឿងក្នុងគ្រាកម្សត់

12-01-2016 20:18

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ថវិកាប្រមាណ ១ម៉ឺនដុល្លារ ដល់អ្នកដែលជួយ បង្រៀនសម្តេចឲ្យចេះកូតទ្រ ដើម្បីបំពេរភរិយារាល់រាត្រី និងរំលឹកដល់គ្រាកម្សត់ជូរចត់។

សម្តេចតេជោ បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទកម្មវិធីប្រលងសិល្បៈបុរាណ  «មរតកវប្បធម៌ខ្មែរ» និងប្រគល់ រង្វាន់ដល់ម្ចាស់ជ័យលាភី នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ នៅសាលមហោស្រពកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើសម្តេចចេះកូតទ្រសម្តេចនឹងកូតបទ «លោមនាង» បំពេរឧត្តមភរិយារបស់ស ម្តេច រៀងរាល់រាត្រី ហើយសម្តេចនឹងកូតបទ «ផាត់ពពក» នៅពេល នឹកដល់គ្រាកម្សត់ក្នុងរបប ប៉ុល ពត ក៏ដូចដំណាក់កាលតស៊ូ   ដើម្បីប្រទេសជាតិ។ «ប្រសិនបើនរណាចេះបង្រៀនខ្ញុំកូតទ្រខ្ញុំនឹងជូនជាសរគុណ ១ម៉ឺនដុល្លារ។ ហើយខ្ញុំចង់កូតបទលោមនាង រាល់យប់ ដើម្បីបំពេរភរិយារបស់ខ្ញុំ ហើយប្រសិនបើរាត្រីណា ដែលពោរពេញទៅដោយអារម្មណ៍នឹកគិតពីអតីតកាល ដ៏កម្សត់ជូរ ចត់នៅក្នុងដំណាក់កាល នៃសង្រ្គាម និងរបបប្រល័យពូជសាសន៍ ខ្ញុំនឹងកូតបទផាត់ពពក»