(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់​បានប្រាប់ឲ្យដឹង​នៅក្នុងសន្និសីទ​កាសែត​នាល្ងាច​នេះថា​ «​យោងតាមរបាយការណ៍​បូកសរុប​លទ្ធផលនៃការអនុវត្តច្បាប់​ចរាចរណ៍​ផ្លូវគោ​នៅថ្ងៃទី១២ខែមករា គឺឃើញថា ត្រឹមតែរយៈពេល១២ថ្ងៃប៉ុណ្ណោះ ប្រជាពលរដ្ឋ បានយកយានយន្តទៅ​ធ្វើស្លាកលេខ​បានចំនួន ១៦៨៩១គ្រឿង ក្នុងនោះ  មានរថយន្ត ៥៤៣គ្រឿង។ ចំនែកយានយន្តដែលយកទៅបង់ពន្ធគយវិញ មានចំនួន៩៧៨គ្រឿង ក្នុងនោះមានរថយន្ត ១៣គ្រឿង»

យោងតាមលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោកថ្មីដែលអង្គភាព Fresh Newsទទួលបាននៅល្ងាចថ្ងៃដដែល​នេះដែរ បានបង្ហាញឲ្យឃើញថា សម្រាប់​មធ្យោបាយបទល្មើស លើម៉ូតូ មាន៧៧,៩១៧គ្រឿង ស្មើ​៥៧%។ ចំណែកម៉ូតូដែលបានធ្វើការអប់រំមាន៣៦,៣៣០គ្រឿង ស្មើ៥២ភាគរយ។ រីឯពិន័យវិញ មាន៣២,៤២៦គ្រឿង បង់ប្រាក់បាន៧៧ភាគរយ។

សម្រាប់របាយការណ៍ នៅថ្ងៃទី១២ខែមករាវិញ បានបង្ហាញឲ្យដឹងថា សម្រាប់មធ្យោបាយបទល្មើស លើម៉ូតូ មាន៩,១៦១គ្រឿង ស្មើ៦៥ភាគរយ។ចំនែកម៉ូតូ ដែលអប់រំ មាន៤,៣២០គ្រឿង ស្មើ​៤៧ភាគរយ។ រីឯពិន័យវិញ មាន៣,២៩៣គ្រឿង​បង់ប្រាក់បាន៦៨ភាគរយ៕