(តួកគី)៖ អនុនាយករដ្ឋមន្ត្រីរបស់ប្រទេសតួកគី បានបញ្ជាក់ឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតនៅកណ្ដាលទីក្រុងអ៊ីស្តង់ប៊ុល មានអាយុ ២៨ឆ្នាំ ជាជនជាតិស៊ីរី ហើយជនរង់គ្រោះភាគច្រើនគឺជាជនបរទេស នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅល្ងាចថ្ងៃទី១២ ខែមករា។
នៅប៉ុន្មានម៉ោងមុននេះ អាជ្ញាធរតួកគី បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ១០នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួសក្នុងករណីបំផ្ទុះ គ្រាប់បែកអត្តឃាតមួយកណ្ដាលទីក្រុងអ៊ីស្តង់ប៊ុល ដោយពួកគេជឿថា វាទង្វើរបស់ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ីរី។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅកណ្ដាលក្រុមអ៊ីស្តង់ប៊ុល ដែលជាកន្លែងសម្បូរទៅដោយជនបរទេស៕