(ភ្នំពេញ)៖ ក្រុមហ៊ុន MAZDA Cambodia ផ្នែកបច្ចេកទេស និងសេវាកម្ម បានបើកយុទ្ធនាការ នៃការត្រួតពិនិត្យរថយន្ត ដោយឥតគិតថ្លៃ សម្រាប់អតិថិជន ដែលកំពុង ប្រើប្រាស់រថយន្ត MAZDA BT-50 ស៊េរីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ រយៈពេល០៣ខែ ចាប់ពីថ្ងៃទី០១ ខែឧសភា រហូតដល់ខែសីហា ឆ្នាំ២០២០។
ក្រុមហ៊ុន MAZDA Cambodia ធ្វើការត្រួតពិនិត្យ ដោយឥតគិតថ្លៃ ទៅលើ២៥ចំណុច ដូចខាងក្រោម៖
១៖ ត្រួតពិនិត្យ ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ
២៖ ត្រួតពិនិត្យ ប្រព័ន្ធភ្លើងស៊ីញ៉ូ
៣៖ ត្រួតពិនិត្យ ប្រព័ន្ធស្អំទឹកម៉ាស៊ីន
៤៖ ត្រួតពិនិត្យ ប្រព័ន្ធហ្វ្រាំង ABS
៥៖ ត្រួតពិនិត្យ ប្រព័ន្ធបូមចង្អូត
៦៖ ត្រួតពិនិត្យ ប្រព័ន្ធពោងសុវិត្ថភាព
៧៖ ត្រួតពិនិត្យ ប្រព័ន្ធខ្សែពានម៉ាស៊ីន និងសម្លេង
៨៖ ត្រួតពិនិត្យ ប្រព័ន្ធថាមពលអាគុយ
៩៖ ត្រួតពិនិត្យ ប្រព័ន្ធម៉ាស៊ីនត្រជាក់
១០៖ ត្រួតពិនិត្យ ប្រព័ន្ធហ្វ្រាំងដៃ
១១៖ ត្រួតពិនិត្យ ប្រព័ន្ធកាប់ពីតាស់
១២៖ ត្រួតពិនិត្យ កៅស៊ូផ្លិតទឹក
១៣៖ ត្រួតពិនិត្យ សម្លេងស៊ីផ្លេ
១៤៖ ត្រួតពិនិត្យ សម្លេងម៉ាស៊ីន និងផ្សែង
១៥៖ ត្រួតពិនិត្យ កៅស៊ូជើងម៉ាស៊ីន ជើងប្រអប់លេខ
១៦៖ ត្រួតពិនិត្យ កៅស៊ូស្លាបប្រជៀវ លើ ក្រោម
១៧៖ ត្រួតពិនិត្យ សម្បកកង់រថយន្ត
១៨៖ ត្រួតពិនិត្យ បូម មុខ ក្រោយ
១៩៖ ត្រួតពិនិត្យ ជន្ទាស និងកៅស៊ូក្បាលជន្ទាស
២០៖ ត្រួតពិនិត្យ ប៉ាដាងចុងដុំ
២១៖ ត្រួតពិនិត្យ ប្រេងប្រអប់លេខ
២២៖ ត្រួតពិនិត្យ ប្រេងបូមចង្កូត
២៣៖ ត្រួតពិនិត្យ ប្រេងប៉ុង មុខ ក្រោយ
២៤៖ ត្រួតពិនិត្យ ប្រេងត្រង់ស្វ៊ែ
និង២៥៖ ត្រួតពិនិត្យ ប្រេងហ្វ្រាំង។
លើសពីនេះទៅទៀត អតិថិជននឹងទទួលបាន ការបន្ថែមទៅលើ៥ចំនុចដ៏ទៃទៀត រួមមាន ១៖ លាងសម្អាតស្បែកហ្វ្រាំង, ២៖ ពិនិត្យភាពរលុងរបស់កាឡេ, ៣៖ រឹត និង បញ្ចូលខ្យល់កង់, ៤៖ ត្រួតពិនិត្យការលេចជ្រាបប្រេង, ៥៖ បន្ថែមទឹកបាញ់កញ្ចក់។
អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះ ប្រសិនបើលោកអ្នក ធ្វើការត្រួតពិនិត្យរួចរាល់ហើយ នឹងមានតម្រូវការផ្លាស់ប្តូរគ្រឿងបន្លាស់បន្ថែម ក្រុមហ៊ុននឹងផ្តល់ជូន ការបញ្ចុះតម្លៃ១០% បន្ថែមជូនភ្លាមៗផងដែរ។
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកលេខ៖ ០៩៥ ៦៦៦ ០៥១/ ០៩៥ ៦៦៦ ០៥២ គេហទំព័រ: www.mazda.com.kh Facebook Page: @MazdaCambodia៕