(ព្រះវិហារ)៖ អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ យកចែកជូនដល់នាយ និងពលអាវុធហត្ថគ្រប់ៗរូប។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ តំណាងមន្ត្រី និងពលអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរជានិច្ចចំពោះសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ៗរូប។ ក្រៅពីផ្គត់ផ្គង់គោលរបបលើកទឹកចិត្តផ្សេងៗ មានថវិកានិងសម្ភារនោះ គឺនៅរដូវវស្សាសម្តេចបានចែកអាវភ្លៀងរីឯនៅរដូវរងារ សម្តេចបានចែកអាវរងារជារៀងរាល់ឆ្នាំ។
លោកឧត្តមសេនីយ៍ត្រីកង សៅគុណ ក៏បានធ្វើការណែនាំឱ្យមន្ត្រី និងពលអាវុធហត្ថគ្រប់រូប ត្រូវអនុវត្តតួនាទីភារកិច្ច ស្របទៅតាមបទបញ្ជាពិសេសត្រូវទប់ស្កាត់ឱ្យបាន នូវបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសធនធានធម្មជាតិ និងបទល្មើសគ្រឿងញៀនខុសច្បាប់។ ជាមួយគ្នានោះត្រូវចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៍ដូចជាចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីផងដែរ៕