(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានកែច្នៃក្បាលទុយោទឹកមុខពីរ ដែលស្ថិតនៅមុខរោងចក្ររបស់ខ្លួនក្នុងខណ្ឌដង្កោ ដើម្បីផ្តល់ភាពងាយស្រួលដល់ រថយន្តពន្លត់ អគ្គិភ័យ របស់ក្រុមហ៊ុនផង និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពពន្លត់អគ្គិភ័យរាជធានីភ្នំពេញផង ក្នុងការបូមទឹកយកទៅអន្តរាគមន៍បញ្ហាគ្រោះថ្នាក់ អគ្គិភ័យផ្សេងៗ ដោយឥតគិតថ្លៃ។
ក្រៅពីសម្រាប់ឧបទ្ទវហេតុអគ្គិភ័យ ក្បាលទុយោទឹកនេះក៏ត្រូវបានផ្ដល់ជូនសម្រាប់រថយន្តដឹកទឹករបស់រដ្ឋាភិបាល ក្នុងការបូមយកទឹកដោយឥតគិតថ្លៃ ទៅចែកចាយជូន ពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ ឬរងគ្រោះដោយភាពរាំងស្ងួត ជាពិសេសអ្នករស់នៅតាមជាយរាជធានីភ្នំពេញផងដែរ៕