(កំពត)៖ លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត នៅម៉ោង ៥៖៤០នាទីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងក្រោមឱវាទដោយផ្ទាល់ ចុះបង្ក្រាបទីតាំងស្តុក និង ប្រើប្រាស់កញ្ឆា របស់ជនបរទេស ស្ថិតក្នុងភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។
ប្រតិបត្តិការបង្ក្រាបទីតាំងស្តុក និងចែកចាយកញ្ឆានេះ ទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក ខា ដែនណា។ កម្លាំងនគរបាល ឆែកឆេរផ្ទះរបស់ជនបរទេសជាជនសង្ស័យ រកឃើញវត្ថុតាង កញ្ឆាចំហ៊ុយ ១ចំនួន និងសម្ភារៈពាក់ព័ន្ធដទៃទៀត។
ដោយឡែកអត្តសញ្ញាណជនសង្ស័យ និង ចំនួនកញ្ឆា ដែលបង្រ្កាបបាន មិនទាន់មានការបញ្ជាក់នៅឡើយទេ៕