(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសារអប់រំសុខភាព ក្នុងទិវាអនាម័យដៃលើកទី១០ នៅកម្ពុជា ក្រោមប្រធានបទ «អនាម័យដៃ គឺសង្គ្រោះជីវិត» ដែលត្រូវបានពិភពលោកប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នេះបើតាមសារអប់រំ របស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងសារអប់រំ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា អនាម័យដៃ ដោយការលាងដៃជាព្រឹត្តិការណ៍មួយ ដែលបណ្ដាប្រទេសនៅលើសកលលោក ត្រូវតែប្រកាន់យក មកអនុវត្ត ឲ្យបានខ្ជាប់ខ្លួន នៅក្នុងដំណាក់កាលកំពុងតែប្រយុទ្ធ ទៅនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ផង និងសម្រាប់ការការពារការចម្លងរោគនានា ជាពិសេសការ ប្រកាន់យក នូវអនាម័យដៃស្អាតនេះ គឺដើម្បីធ្វើឲ្យបានល្អប្រសើរឡើង នូវសុខភាពប្រជាជនទាំងអស់ នៅក្នុងប្រទេស និងនៅលើសកលលោក។
ក្រសួងសុខាភិបាល បានបន្ដទៀតថា ការអនុវត្តអនាម័យដៃស្អាត គឺមិនត្រឹមតែសម្រាប់ប្រជាជនទូទៅប៉ុណ្ណោះទេ តែត្រូវ រួមបញ្ចូលទាំងការអំពាវនាវ ឲ្យមានសកម្មភាពសម្រាប់ក្រុមខាងក្រោមការទទួលខុសត្រូវ ដូចតទៅ៖
* គិលានុបដ្ឋាក-យិកា៖ «ការថែទាំស្អាត និងមានសុវត្ថិភាពចាប់ផ្តើមពីអ្នក»
* ឆ្មប៖ «ដៃរបស់អ្នកធ្វើឲ្យមានភាពខុសគ្នាទាំងអស់សម្រាប់ម្ដាយ និងទារក»
* អ្នកបង្កើតគោលនយោបាយ៖ «បង្កើនកម្រិតនៃការយល់ដឹងរបស់បុគ្គលិក គិលានុបដ្ឋាក-យិកា និងឆ្នប ដើម្បីការពារការឆ្លងរោគ និងបង្កើនគុណភាពនៃការថែទាំជំងឺ។ បង្កើតមធ្យោបាយដើម្បីផ្តល់ អំណាចដល់ គិលានុបដ្ឋាក-យិកា និងឆ្មប
* អ្នកដឹកនាំការបង្ការ និងការត្រួតពិនិត្យជំងឺ៖ «ផ្តល់អំណាចដល់គិលានុបដ្ឋាក-យិកា និងឆ្នប ក្នុងការផ្តល់ការថែទាំស្អាត
* អ្នកជំងឺ និងក្រុមគ្រួសារ៖ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់អ្នក និងចាប់ផ្តើមពីអ្នក»៕
ខាងក្រោមនេះ ជាសារអប់រំ របស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖