(ភ្នំពេញ)៖ អ្នកស្រី សេង វុទ្ធី គឺជាកសិករមា្នក់ដែលបានប្រើប្រាស់រយៈពេល១៨ឆ្នាំហើយ ដែលបានប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលនៅជិតផ្ទាល់របស់គាត់ សម្រាប់បង្កើនមុខរបរ លើកស្ទួយជីវភាពរបស់ខ្លួន។
អ្នកស្រី សេង វុទ្ធី និយាយថា កម្ចីឥណនាពីមីក្រូហិរញ្ញវត្ថុ ជួយឲ្យជីវភាពរបស់គាត់កាន់តែធូរធា ដែលអ្នកស្រីស្ទើរតែមិនជឿថាខ្លួនឯងមានជីវភាពដូចសព្វថ្ងៃ។
កម្ចីរបស់អ្នកស្រី ដំបូងបំផុត មានត្រឹមតែ១៥ម៉ឺនរៀលប៉ុណ្ណោះ ដើម្បីធ្វើនំបញ្ចុកលក់ ទើបបន្តបន្ទាប់មកគាត់ប្រើប្រាស់កម្ចីពង្រីកមុខរបររបស់ខ្លួន៕