(បន្ទាយមានជ័យ)៖ ក្រុមការងារយុវជនសង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បាននាំយកអំណោយ រួមមាន គ្រឿងឧបភោគ បរិភោគ និងថវិកា យកទៅប្រគល់ជូនស្រ្តីវ័យចំណាស់ និងកូនប្រុសដែលត្រូវការជំនួយជាបន្ទាន់ ខណៈលោកយាយធ្លាក់ខ្លួនឈឺ ហើយកូនប្រុសត្រូវនៅមើលថែម្តាយដោយមិនបានចេញទៅរកស៊ី។
កូនប្រុស បឿន ប៊ុណ្ណា អាយុ៣៥ឆ្នាំ មានទីលំនៅបណ្តោះអាសន្ននៅផ្ទះជួល ក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត មានមុខរបរជាអ្នករុញរទេះលក់នំប៉ាវ ត្រូវចិញ្ចឹមម្តាយជរា ឈ្មោះ ម៉ែន កា អាយុ៧៦ឆ្នាំ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ លោកយាយ ម៉ែនកា បានធ្លាក់ខ្លួនឈឺធ្ងន់ ដូច្នេះកូនប្រុស បឿន ប៊ុណ្ណា អត់បានចេញលក់នំដូចសព្វមួយទេ រវល់មើលថែម្តាយ ទើបធ្វើឲ្យជួបការខ្វះខាតយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ទុក្ខលំបាកធ្ងន់មួយទៀត គឺកូនប្រុសនិងម្តាយត្រូវបានម្ចាស់ផ្ទះជួល ឈប់ជួលឲ្យស្នាក់នៅ ដោយគេឃើញលោកយាយឈឺធ្ងន់។ ជាក់ស្តែង លោក វ៉ាជឹម ណារ៉េត លោកស្រី ថេង សុផារី លោក ប៊ុន សុវុទ្ធា បានទៅពិនិត្យ និងសួរសុខទុក្ខ លោកយាយ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួនទៅផ្តល់ជូនក្នុងនោះ :00លោក ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតផ្តល់ថវិកា១០០០ បាតលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១ និងលោក ប៊ុន សុវុទ្ធា អនុប្រធានយុវជនសង្កាត់ប៉ោយប៉ែតជួយអង្ករ៥០គីឡូក្រាម។
លោកស្រី ថេង សុផារី មេភូមិបាលិលេយ្យ២ ថវិកា១០ម៉ឺនរៀល មី១កេះ ទឹកសុទ្ធ១យួ ទឹកផ្លែឈើ១កេះ តង់ចំនួន១ លោកស្រី ហម សុធារី (មុំ) ១០ម៉ឺនរៀល លោក សុខ ពេញណន ថវិកា៥ ម៉ឺនរៀល។ រហូតមកដល់ពេលនេះ រោងស្នាក់នៅត្រូវបានជួយពីញាតិមិត្ត ជិតខាងដើម្បីជួយមួយគ្រាសិន៕