(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ បានដេញបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនបរទេស មិនបានសម្រេច នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ដោយបន្សល់ម៉ូតូមួយគ្រឿង។ មន្រ្តីអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទ របស់ជនបរទេសហើយ ពេលនោះកម្លាំងអាវុធហត្ថ កំពុងជិះម៉ូតូល្បាត បានចេញបង្ក្រាប រហូតតាមចាប់ខ្លូន ទាំង២នាក់តែម្តង។
ក្រោយការចាប់ខ្លួន អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានចុះទៅសួរនាំផងដែរ នៅទីបញ្ជាការដ្ឋាន អាវុធហត្ថខណ្ឌដូនពេញ និងដាក់ផែនការបន្តទៀត ទៅកម្លាំងអាវុធហត្ថ បន្តចុះល្បាតតាមមូលដ្ឋាន ងាយស្រួលអន្តរាគមន៍ និងបង្ក្រាបបទល្មើសជាក់ស្តែងភ្លាមៗ ដូចករណីនេះ៕