(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ បានចេញលិខិតអំពាវនាវ ដល់អ្នកបញ្ជាទិញទាំងអស់ ដែលទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរពីកម្ពុជា មេត្តាគោរពតាមលក្ខខណ្ឌ ទូទាត់ប្រាក់សម្រាប់ទំនិញ ដែលបានទទួលរួចហើយ និង/ឬដែលកំពុងដឹកទៅឲ្យអ្នកបញ្ជាទិញ។

បើតាមលិខិតអំពាវនាវ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា «យើងយល់អំពី ភាពលំបាក ដែលអ្នកបញ្ជាទិញកំពុងប្រឈមមុខ ប៉ុន្តែយើងពិតជាអំពាវនាវយ៉ាងខ្លាំង ទៅអ្នកបញ្ហាទិញទាំងអស់ មេត្តាគោរពតាមលក្ខខណ្ឌ ទូទាត់ប្រាក់សម្រាប់ទំនិញ ដែលបានទទួលរួចហើយ និង/ឬដែលកំពុង ដឹកទៅឲ្យអ្នកបញ្ជាទិញ»។

ខាងក្រោមនេះ ជាលិខិតអំពាវនាវ របស់ GMAC ដែលមានខ្លឹមសារទាំងស្រុង៖