ក្រុមការងារ គណៈពង្រឹង ឃុំព្រែកថ្មី ចុះសួរសុខទុក្ខ និងផ្ដល់ស្បៀង រួមនឹងថវិកា ដល់ពលរដ្ឋក្រីក្រ
12-01-2016 16:21
(ភ្នំពេញ)៖ ក្រុមការងារគណៈពង្រឹង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ដកណ្ដាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះបានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានបញ្ហាប្រឈមជាច្រើន ពិសេសគឺ ការខ្វះស្បៀងតែម្ដង។
ការចុះសួរសុខទុក្ខដោយផ្ទាល់របស់ ប្រធានគណៈពង្រឹងឃុំព្រែកថ្មី លោក លឹម ឡេង, អនុប្រធានគណៈពង្រឹងឃុំ លោក កែវ សុខកី, អនុប្រធានពង្រឹងឃុំ លោក សុស សារី និង គណៈពង្រឹងភូមិសំបួរក្រោម លោក ហ៊ឺ ផេងឡា ដែលបាននំាមកនូវអង្គរ ចំនួន ៥០គីឡូក្រាម និងថវិកាចំនួន ១០០.០០០រៀល ក្នុងមួយគ្រួសារ សរុបអង្គរចំនួន ៧០០គីឡូក្រាម និងថវិកា ១.៤០០.០០០រៀល។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលទទួលបានក្នុងឃុំព្រែកថ្មី រួមមាន គ្រួសារក្រីក្រ ៦គ្រួសារ, ឆ្លងទន្លេ ៦គ្រួសារ ,មរណៈភាព២គ្រួសារ៕