(ភ្នំពេញ)៖ ប្រធានគណ:បញ្ជាការឯកភាពខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត បានចូលរួមដឹកនាំកងកម្លាំងអនុវត្តន៍ច្បាប់ ដោយលោកវរសេនីយឯក ហូ ម៉េងវ៉ាង អធិការនគបាលខណ្ឌ បានបន្តការងារពង្រឹងការគោរពច្បាប់ចររាចរណ៍ផ្លូវគោក ដែលជាទិសដៅបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងប្រុងប្រយ័ត្ន។

កាអនុវត្តន៍នេះផងដែរប្រព្រឹត្តទៅប្រកបដោយក្រមសីលធម៌របស់កងកម្លាំងមន្ត្រីអនុវត្តន៍ច្បាប់ គឺស្របពេលវេលាដែលប្រទេសជាតិ កំពុងស្ថិតក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ។

ជាក់ស្តែងរយៈពេល៤ថ្ងៃហើយ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង៧ និង ០០នាទី ដល់ម៉ោង ១៧ និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដាក់កម្លាំង ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងដើម្បីអនុវត្តតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលអនុក្រឹតលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

នៅក្នុងថ្ងៃនេះដដែលនេះ កម្លាំងនគរបាលចរាចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់យានជំនិះគ្រប់ប្រភេទដែលល្មើសច្បាប់ចរាចរណ៍បានចំនួន ៤៩គ្រឿង ក្នុងនោះមាន៖

*ទី១៖ ម៉ូតូចំនួន ៣៣គ្រឿង ដោយមិនពាក់មួកសុវត្ថិភាព ២៥គ្រឿង ជិះបញ្រ្ចាស ១គ្រឿង គ្មានផ្លាកលេខ ១គ្រឿង គ្មានបណ្ណ័បើកបរ ៣គ្រឿង និងគ្មានកាតគ្រី ៣គ្រឿង ដោយឡែក
*ទី២៖ មានរថយន្តធុនស្រាលចំនួន ១៤គ្រឿង ដោយមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ៧គ្រឿង គ្មានផ្លាកលេខ (១គ្រឿង) និងកំពុងបើកបរប្រើទូរស័ព្ទ (៦គ្រឿង)
*ទី៣៖ មានរថយន្តធុនធ្ងន់ចំនួន ២គ្រឿង ដោយមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ១គ្រឿង) និងបណ្ណបើកបរហួសសុពលភាព ១គ្រឿង។

ជាចុងក្រោយលោកអភិបាលខណ្ឌ ម៉ូវ ម៉ានិ បានសូមអំពាវនាវសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើង សូមមេត្តាចូលរួមអនុវត្តន៍គោរពច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចរាចរណ៍ឲ្យ បានត្រឹមត្រូវ ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតរបស់អ្នក និងអ្នកដ៏ទៃ៕