(អ៊ីស្តង់ប៊ុល)៖ យោងតាមការ ចេញផ្សាយរបស់ Sky News នៅមុននេះបន្ដិច បានឲ្យដឹងថា មានករណីផ្ទុះមួយបានកើតឡើង នៅក្នុង ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី បណ្ដាលឲ្យមានមនុស្សប្រមាណជា ២ទៅ៣នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត របួសធ្ងន់ស្រាល។
អាជ្ញាធរប្រចាំតំបន់ មិនទាន់អាចបញ្ជាក់បានទេថា មានមនុស្សប៉ុន្មាននាក់ស្លាប់ និងប៉ុន្មាននាក់របួស ប៉ុន្តែសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់។
តំបន់ដែលកើតមានករណីខាងលើនេះ ត្រូវបានគេបញ្ជាក់ថា សម្បូរទៅដោយភ្ញៀវទេសចរណ៍ ហើយបើតាមការបញ្ជាក់របស់សារព័ត៌មានកូរ៉េខាងត្បូង Yonhap News គឺមានពលរដ្ឋកូរ៉េខាងត្បូង មួយចំនួនទទួលរងរបួសក្នុងហេតុការណ៍ខាងលើ៕