(ភ្នំពេញ)៖ Sino Plaza ជាអគារយ៉ាងប្រណីតខ្ពស់កប់ពពក នឹងមាននៅរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលរាជធានីភ្នំពេញ បច្ចុប្បន្ននេះកំពុងអភិវឌ្ឍន៍ លើគ្រប់វិស័យដែលធ្វើឲ្យទីក្រុងគុជមួយនេះ កាន់តែមានភាពទាក់ទាញ និងរីកចំរើនជាលំដាប់។
អគារពាណិជ្ជកម្ម និងគម្រោងថ្មីៗកំពុងតែរីកដុះដាលនៅរាជធានី ជាក់ស្តែង គម្រោងខុនដូ ថ្មីដែលមានកំពស់រហូតដល់ទៅ៤៥ជាន់ ដែលជាការវិនិយោគ របស់វិនិយោគគិន ជនជាតិចិន បាននិងកំពុងដាក់លក់ហើយ។
មជ្ឈមណ្ឌល សាយណូផ្លាហ្សា ជាបណ្ដុំអគារទីក្រុងក្នុងស្រុកធំបំផុត នាពេលបច្ចុប្បន្ន នៅភ្នំពេញ ដែលបង្កើតឡើង ដោយឧស្សាហកម្ម CYTS មានផ្ទៃដីទំហំ ១៣៥៣៦ម៉ែត្រការ៉េ និងផ្ទៃក្រឡាអគារសរុបចំនួន២៤ម៉ឺនម៉ែត្រការ៉េ ជាអគារលក្ខណៈចម្រុះ ដែលប្រមូលផ្ដុំទៅដោយ សណ្ឋាគារ អគារពាណិជ្ជកម្ម អគារស្នាក់នៅរោងកុនជាដើម ហើយក៏ជាបណ្ដុំអគារទីក្រុងក្នុងស្រុក ធំជាងគេបង្អស់នាផងដែរ។
សាយណូផ្លាហ្សា បានផ្ដោតជាចម្បងលើការផ្ដល់ជូន សហវិជិតរាជ្យពាណិជ្ជកម្ម លក្ខណៈសណ្ឋាគារលំដាប់ខ្ពស់ទំហំ ៥០-៩៥ម២ ចាប់ដៃគ្នាផ្ដល់សេវា គ្រប់គ្រងអចលនទ្រព្យក ម្រិតខ្ពស់លក្ខណៈអន្តរជាតិភាវូបនីយកម្ម និងដឹកនាំទិសដៅ អាជីវកម្មអចលនទ្រព្យ នៅរាជធានីភ្នំពេញ។
ជាងនេះទៅទៀត ស្របពេលជាមួយគ្នា ក៏មាននាំចូលនូវទស្សនៈពាណិជ្ជកម្មកម្រិតអន្តរជាតិ និងការប្រមូលផ្ដុំដ៏ល្អឥតខ្ចោះ លក្ខណៈពហុវិស័យសម្រាប់គម្រោងវិថីពាណិជ្ជកម្ម និងរោងកុនអន្តរជាតិជាដើម។ ព័ត៌មានលម្អិតសូមទំនាក់ទំនង មកផ្នែកលក់របស់មជ្ឈមណ្ឌល សាយណូផ្លាហ្សា ពីគម្រោងសាងសង់ និងការជាវគម្រោងណាមួយតាម៖ ទូរស័ព្ទលេខ៖ 023 956 999 (ភាសាខ្មែរ ) 023 975 888 (ភាសាចិន)