(ភ្នំពេញ)៖ លោក ច័ន្ទ រស្មី តាមរយៈមេធាវីរបស់ខ្លួន បានចេញមកច្រានចោល រាល់ការចោទប្រកាន់ របស់កូនឈ្នួល ដែលបានចោទលោកថា បានចាប់រំលោភទៅលើរូបនាង។
ការចេញមកច្រានចោល របស់លោក ច័ន្ទ រស្មី បានធ្វើឡើង បន្ទាប់ពីកូនឈ្នួលរបស់ខ្លួនឈ្មោះ ស.ស.រ បានចោទប្រកាន់រូបលោកថា បានចាប់រំលោភ រូបនាងរហូតដល់ទៅ ៧ដង និងបានចេញផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ។
លោក ច័ន្ទ រស្មី បានបញ្ជាក់នៅក្នុងលិខិតបំភ្លឺរបស់ខ្លួនថា នារីរងគ្រោះត្រូវបានខ្លួនជួយសង្រ្គោះ ពីការប្រើអំពើហិង្សា របស់ឪពុកចុង កាលពីខែធ្នូ ឆ្នាំ២០១៥ ហើយសុំការអនុញ្ញាតពីក្រុមគ្រួសារ ដើម្បីយកមកធ្វើការនៅក្នុងផ្ទះ ដោយឲ្យថ្លៃឈ្នួល ២០០ដុល្លារក្នុង មួយខែ។ បន្ទាប់ពីធ្វើការបានជាមួយខែ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ នារីរងគ្រោះ និងសាច់ញាតិ ក៏បានមកសុំយកនាងត្រឡប់ទៅផ្ទះវិញ។
នៅលិខិតបំភ្លឺបានបន្តថា ក្រោយត្រឡប់ទៅផ្ទះ មិនបានប៉ុន្មាន នារីរងគ្រោះ និងសាច់ញាតិ ក៏បានលេចចេញរឿងចោទប្រកាន់រូប លោកពីរឿងចាប់រំលោភ។
ខាងក្រោមជាលិខិតបំភ្លឺ របស់លោក ច័ន្ទ រស្មី៖