(ភ្នំពេញ)៖ បើតាមក្រាបស្ថិតិរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅក្នុងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ មានយានយន្តចំនួន ៣,៥៦៣ គ្រឿងបានចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀក) នៅទូទាំងប្រទេស ដោយមានការថយចុះចំនួន ៥៨២ គ្រឿង បើធៀបនឹងថ្ងៃទី០១ ខែឧសភា ដែលមានយានយន្តចូលឈៀកនៅទូទាំងប្រទេសចំនួន ៤,១៤៥ គ្រឿង។
បើតាមក្រាបស្ថិតិក្រាបដដែលខាងលើបានបង្ហាញថា ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ មានយានយន្តចំនួន ២៤,៨៩៧ គ្រឿងបានចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស។
ខាងក្រោមនេះជាក្រាបស្ថិតិយានយន្តចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស៖