(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ ព្រឹកថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ (ចុចអាន)
២៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍តាមអនុក្រឹត្យថ្មី រយៈពេល២ថ្ងៃនេះ នគរបាលបានផាកពិន័យ យានយន្តជាង៥៧០០គ្រឿង (ចុចអាន)
៣៖ សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវដល់អ្នកសារព័ត៌មានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ក្នុងកាលៈទេសៈកម្ពុជា និងសកលលោកកំពុងជួបបញ្ហាកូវីដ១៩ (ចុចអាន)
៤៖ លោក ឡុង ឌីម៉ង់៖ រកឃើញនិស្សិតខ្មែរម្នាក់ ពេលដូរជើងហោះហើរនៅទីក្រុងសេអ៊ូល ឆ្លង COVID-19 ក្រោយចាកចេញពីអង់គ្លេសឆ្ពោះទៅកម្ពុជា, អ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុងសេអ៊ូល (ចុចអាន)
៥៖ «ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ (ចុចអាន)
៦៖ រដ្ឋមន្រ្តីការបរទេសចិន អរគុណកម្ពុជា ដែលប្រឆាំងនឹងការបង្វែបញ្ហាកូវីដ១៩ ទៅជារឿងនយោបាយ និងល្បែងទម្លាក់កំហុស (ចុចអាន)
៧៖ កម្ពុជាទទួលបានចំណូល២១០លានដុល្លារ ពីការនាំចេញអង្ករ៣០ម៉ឺនតោន នៅ៤ខែដំបូងឆ្នាំនេះ (ចុចអាន)
៨៖ អ្នកនាំពាក្យក្រសួងការងារ៖ កម្មកររោងចក្រ ដែលឈប់សម្រាកថ្ងៃចូលឆ្នាំ សោកស្ដាយក្រោយមិនបានអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល (ចុចអាន)
៩៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាចធានាបាន នូវអត្រាមានការងារធ្វើ៩៩.៧%នៃកម្លាំងពលកម្មសរុប១០លាននាក់ (ចុចអាន)
១០៖ អាជីវកម្មទេសចរណ៍ទូទាំងប្រទេសបានបិទទ្វារនិងផ្អាកជិត ៣ពាន់ទីតាំង នាកំលុងពេលកើតកូវីដ (ចុចអាន)