(ភ្នំពេញ)៖ លោក លីម សុផល ជាអ្នករកស៊ីម្នាក់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០នេះ បានចេញលិខិតបំភ្លឺមួយដោយបានបញ្ជាក់ថា លោកទទួលសិទ្ធិបន្តពីក្រុមហ៊ុនចំនួន២ ក្នុងការនាំចូលជ្រូករស់ពីប្រទេសថៃ មកចែកចាយនៅកម្ពុជា ពោលមិនបានទទួលសិទ្ធិផ្តាច់មុខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរកស៊ីមុខរបរមួយនេះទេ។
លោក លីម សុផល បានបញ្ជាក់ថា « រូបខ្ញុំបាទមិនបានទទួលសិទ្ធិពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឱ្យខ្ញុំបាទនាំជ្រូករស់ចូលនោះទេ ផ្ទុយទៅវិញ ដើម្បីមានសិទ្ធិនាំចូល ខ្ញុំបាទបានទៅទិញសិទ្ធិនាំចូលជ្រូករស់ពីក្រុមហ៊ុនចំនួនពីរដែលបច្ចុប្បន្នកំពុងទទួលបានសិទ្ធិនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺក្រុមហ៊ុន អង្គរសុខសែនជ័យ ឯ.ក និង ក្រុមហ៊ុន ចាន់ធូ មានជ័យ អ៊ឹមផត អិចផត»។
ខាងក្រោមនេះជាលិខិតបំភ្លឺរបស់លោក លីម សុផល៖