(ភ្នំពេញ)៖ ជាលើកទី១ ហើយនៅក្នុងចំណោមផលិតផលមិនច្រើនទេទូទាំងពិភពលោក ត្រូវបានទទួលស្គាល់ដោយអង្គការ EWG (Environment Working Group) ដែលជាអង្គការធ្វើការពាក់ព័ន្ធនឹងការរក្សាបរិស្ថាន ហើយមានផលិតផលជាសកលចំនួន ១៥៩៩មុខទំនិញប៉ុណ្ណោះ ដែលត្រូវបានទទួលស្គាល់ដោយអង្គការខាងលើ ជាក់ស្តែង Revlon Cambodia បានបង្ហាញផលិតផលថែរក្សាស្បែកថ្មី ៣ប្រភេទ ផ្សំពីធម្មជាតិពិតៗ។
ក្នុងនោះ មានរ៉េវឡនមួយដែរ គឺ Revlon Photoready Prime Plus Perfecting & Smoothing។ ការទទួលស្គាល់នេះ គឺដោយសាររ៉េវឡន បានប្រើនូវបច្ចេកវិជ្ជារួមផ្សំជាមួយសារធាតុផ្សំពីធម្មជាតិពិតៗមានដូចជា៖
* គ្រាប់ល្ពៅ៖ សម្បូរដោយវីតាមីន B5 មានតួនាទីពិសេសក្នុងការបណ្តុះនូវកោសិកាថ្មីៗ ពង្រឹងស្រទាប់ស្បែកទាំងបីឱ្យមានថាមពលរឹងមាំ ធ្វើឱ្យស្បែកតឹងហាប់ណែនបំបាត់ភាពជ្រីវជ្រួញភាពស្ងួតគ្រើមផ្តល់នូវភាពក្មេងជាងវ័យ។
* ផ្លែក្រូច៖ សម្បូរវីតាមីន C ផ្តល់នូវភាពស្រស់ថ្លាបណ្តេញស្រ្តេស បំបាត់ស្នាម កំចាត់ភាពស្រអាប់នៃស្បែក បញ្ចូលនូវវីតាមីនដល់ស្បែកជំនួយ ឱ្យសស្អាតបំពាត់អាចម៍រុយ ស្រស់ថ្លា ទន់ល្មើយ។
* ផ្លែប៉ោម៖ ដែលជាភ្នាក់ងារធម្មជាតិពិសេសក្នុងការប្រឆាំងនឹងការរាតត្បាតនៃមេរោគស្បែក ដែលបង្ករឱ្យស្បែកផលិតនូវជាតិខ្លាញ់លើស ដែលជាហេតុនាំឱ្យរន្ធញើសរីកធំ-ច្រាំងធំៗ។ សូមស្វាគមន៍ដោយត្រេកអរនូវផលិតផល Skin Care Prime Plus ដ៏កម្ររបស់ Revlon ជាមួយ និងតួរអង្គ៣រូប៖
ទី១៖ PRIME PLUS PERFECTING + SMOOTHING ស្បែកម៉ត់តឹងណែនក្មេងជាងវ័យ
ធាតុផ្សំបីធំៗ ដែលធ្វើឱ្យមានការទទួលស្គាល់ពីគណៈកម្មាការ EWG សារធាតុចម្រាញ់ចេញពីគ្រាប់ល្ពៅ ពង្រឹងស្រទាប់ស្បែកទាំងបី ឱ្យមានថាមពល រឹងមាំធ្វើឱ្យស្បែកតឹងហាប់ណែនបំបាត់ភាពជ្រីវជ្រួញ វីតាមីន B5 ផ្តល់នូវសំនើម និងបំបាត់ភាពងាយប្រតិកម្មដូចជា៖ ស្នាមកន្ទួល ឬក្រហមលើស្បែក HyaluronicAcid រក្សាជាតិទឹក និងភាពស្រស់ថ្លាកេ្មងជាងវ័យដល់ស្បែកសម្រាប់ស្បែកស្ងួត។
ទី២៖ PRIME PLUS BRIGHTENING+ SKIN TONE EVENING ស្បែកសស្មើស្អាតស្រស់ថ្លាគ្មានស្នាម
សារធាតុផ្សំដែលពោរពេញទៅដោយថាមពលមិនថារាងកាយមិនថាស្បែកសុទ្ធតែមានតម្រូវការអត់មិនបាន វីតាមីន C & E ដែលចម្រាញ់ចេញពីផ្លែក្រូច ផ្តល់នូវភាពស្រស់ថ្លាបណ្តេញស្រ្តេស បំបាត់ស្នាម កំចាត់ភាពស្រអាប់នៃស្បែកបញ្ចូលនូវវីតាមីន ដល់ស្បែកជំនួយឱ្យសស្អាត បំបាត់អាចម៌រុយ ស្រស់ថ្លា ទន់ល្មើយ។ Lactic Acid ជួយឱ្យស្បែកមានតុល្យភាពសម្បុរស្បែកស្មើល្អ ចាប់ពីស្បែកមុខដល់ស្បែក រក្សាសំនើម ពីព្រឹកទល់យប់មិនស្ងួតពេកក៏មិនរលើបរលោងពេក។ សម្រាប់ស្បែកមានស្នាម និងសម្បុរផ្ទៃមុខមិនស្មើ ប្រើជាប្រចាំបន្ទាប់ពីរយៈពេល ៨សប្តាហ៍ ក្រោយស្បែកនឹងមានភាពប្រែប្រួលសភ្លឺថ្លា រាល់បញ្ហាលើផ្ទៃមុខនឹងត្រូវបានដោះស្រាយជាបណ្តើរៗ។
ទី៣៖ PRIME PLUS MATTIFYING + PORE REDUCING បង្រួមរន្ធញើសកំចាត់ជាតិខ្លាញ់-មុន
សារធាតុផ្សំដែលមានតួនាទីពិសេសក្នុងការទុបស្កាត់នូវការផលិតសារជាតិខ្លាញ់ដែលលើសតម្រូវការរបស់ស្បែកដែលជាហេតុបង្កនូវបញ្ហាដល់ស្បែក រន្ធញើសរីកធំ កន្ទួលរមាស់គ្រើម។
–Artichoke – salicylic acid, AHAs សារធាតុដែលចម្រាញ់ពីផ្លែប៉ោម ផ្លែអាទីឆុក និងសារធាតុសកម្មផ្សេងៗជាច្រើនទៀត ដែលមានតួនាទីសំខាន់ ក្នុងការគ្រប់គ្រងតុល្យភាពខ្លាញ់លើស្បែកមុខ កំចាត់បាក់តេរីដែលបង្កឱ្យស្បែកមានមុន កន្ទួលរមាស់ ជំនួយស្បែកឱ្យផុតពីបញ្ហាខ្លាញ់រលើបរលោង រក្សាជាតិទឹក និងមានភាពស្រស់ថ្លាពេញមួយថ្ងែតែម្តង សម្រាប់ស្បែកខ្លាញ់ និងមានមុន តើតារាដែលទើបតែរះទាំង ៣ដួងមួយណាជាសំណប់ចិត្តអ្នក?
ប្រើជាប្រចាំបន្ទាប់ពីរយៈពេល ៨សប្តាហ៍ក្រោយអ្នកនឹងទទួលបាននូវលទ្ធផលជាទីគាប់ចិត្ត ឥលូវនេះផលិតផលទាំង៣ នឹងចាប់ផ្តើមធ្វើចរាចរ នៅតាមបញ្ជគ្រប់សាខារបស់រ៉េវឡន ទូទាំងប្រទេស និងមានការបញ្ជាទិញតាមអនឡាញ តាមរយៈគេហទំព័រហ្វេសប៊ុក Revlon Cambodia ដើម្បីទទួលបាននូវព័ត៌មាន Update ថ្មីៗ ពីគ្រឿងសម្អាងរ៉េវឡន៕