(ភ្នំពេញ)៖ មានជំនួញជោគជ័យជាច្រើននៅក្នុងដៃ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ ដែលត្រូវបានស្គាល់ថា ជាអ្នកជំនួញវ័យក្មេងម្នាក់នៅកម្ពុជា និងជាម្ចាស់ក្រុមហ៊ុន Luxury Smile Beauty Group Cambodia និងក្រុមហ៊ុន CSS Group Co.,Ltd និងបានបង្ហាញពីយុទ្ធសាស្រ្ដជាច្រើន លើវិស័យជំនួញរបស់ខ្លួន ដល់សាធារណជនកម្ពុជា។
ក្រៅអំពីភាពល្បីល្បាញលើវិស័យជំនួញ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ ក៏មានភាពមមាញឹក និងមិនដែលចោលសោះឡើយ ចំពោះសកម្មភាពមនុស្សធម៌នានាក្នុងសង្គម ដែលលោកតែងតែជួយដល់ ប្រជាពរដ្ឋដែលជីវភាពខ្វះខាតជាហូរហែរ។
មានទាំងភាពជោគជ័យលើវិស័យជំនួញ និងចិត្តសប្បុរសធម៌លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ តែងតែត្រូវបានឃើញចូលរួម មិនដែលអាកខានក្នុងកម្មវិធីសប្បុរសធម៌ជាច្រើនដូចជា ផ្ដល់អំណោយជូនដល់អ្នកធាក់ស៊ីក្លូ, ជនចាស់ជរា, ក្មេងកំព្រា និងចូលរួមកម្មវិធីសប្បុរសជន ជាច្រើន។
ជាក់ស្ដែងថ្មីនេះៗបន្ទាប់ពី មានកើតឡើងនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ពិសេសប្រទេសកម្ពុជា លោកឧកញ៉ាមិនបានប្រងើយកន្ដើយនោះឡើយ ដោយបានរួមគ្នា ជាមួយក្រុមការងារចូលរួម ក្នុងកម្មវិធីសប្បុរសធម៌ «ខ្ញុំស្រលាញ់អ្នក» ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយលោកឧកញ៉ា និងក្រុមការងារបានឧបត្ថមជាថវិកា, ជែលលាងដៃសម្លាប់មេរោគ Clean and Clean និងបរិក្ខាពេទ្យជាច្រើនផងដែរ។
ក្រឡែកទៅមើលលើវិស័យជំនួញវិញ រហូតមកដល់បច្ចុប្បន្ននេះ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ មានជំនួញចំនួន១១មុខនៅក្នុងដៃ និងសុទ្ធសឹងតែជាជំនួយដែលទទួលបានជោគជ័យ។
ក្រៅអំពីការចូលរួមក្នុងកម្មវិធីសប្បុរសធម៌ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ តែងតែផ្ដល់ជាគន្លឹះ និងបទពិសោធន៍នានា ក្នុងការគ្រប់គ្រងអាជីវកម្ម, គន្លឹះបង្កើតអាជីវកម្ម ទទួលបានជោគជ័យជាដើម។
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ បានថ្លែងឲ្យដឹងថា ដើម្បីឲ្យជំនួញទទួលបានជោគជ័យ អ្នកប្រកបអាជីវកម្មត្រូវមាន៤ចំណុចនេះជាមុនសិន ដែល៤ចំណុចនេះរួមមាន៖
១៖ ការចាប់ផ្ដើមពេលវេលាឲ្យសមរម្យ និងជាពេលវេលាដែលឱកាសផ្ដល់ឲ្យ។
២៖ ត្រូវកំណត់ធនធានថវិការបស់ខ្លួនឲ្យសមល្មម នឹងការបើកអាជីវកម្ម (តូច, មធ្យម និងធំ) សម្រាប់ការទប់អាជីវកម្ម ពេលដែលជួបឧបសគ្គនានា។
៣៖ ត្រូវមើលពីប្រភេទអាជីវកម្មដែលចង់បើក មើលពីចំណេះជំនាញ និងបទពិសោធន៍នៃអាជីវកម្ម របស់ខ្លួនមុននឹងឈានទៅរកការបើកអាជីវកម្មអ្វីមួយ។
៤៖ ដើម្បីឲ្យជំនួញទទួលបានជោគជ័យ ម្ចាស់អាជីវកម្មត្រូវតែស្ទាបស្ទង់ពីអាជីវកម្មរបស់ខ្លួនថា តើអាជីវកម្មរបស់យើងស្ថិតនៅចំណុចណា៕