(ភ្នំពេញ)៖ លោក ឌី វិជ្ជា សមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានចាត់តាំងឲ្យធ្វើជា តំណាងសហព័ន្ធកីឡាបាល់ ទាត់កម្ពុជា (FFC) ក្នុងការធ្វើការងារជាមួយ ភ្នាក់ងារស៊ើបអង្កេតអន្តរជាតិ ទាក់ទងនឹងសកម្មភាពបាល់ទាត់កម្ពុជា ពេលចេញទៅប្រកួត នៅលើឆាកអន្តរជាតិម្តងៗ។
លិខិតឧទ្ទេសនាមនេះ មានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខា ដោយប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា។
សូមបញ្ជាក់ជូនផងដែរថា នៅខណៈនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកំពុងតែចូលរួមប្រកួតពានរង្វាន់ Bangabandhu Gold Cup ឆ្នាំ២០១៦ នៅប្រទេសបង់ក្លាដេស ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល B ដោយបានចាញ់ក្រុម ជម្រើសជាតិម៉ាល់ឌីវ (Maldives) ម្សិលមិញ១ប្រកួតហើយ ដោយលទ្ធផលបច្ចេក ទេស ៣-២ នៅសល់២ប្រកួតទៀត គឺត្រូវជួបជម្រើសជាតិបារ៉ែន និងម្ចាស់ផ្ទះបង់ក្លាដេស៕