(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ ប្រចាំថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវដល់អ្នកសារព័ត៌មានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ក្នុងកាលៈទេសៈកម្ពុជា និងសកលលោកកំពុងជួបបញ្ហាកូវីដ១៩ (ចុចអាន)
២៖ ទិវាសេរីភាពសារព័ត៌មាន, សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកជាថ្មីដល់អ្នកសារព័ត៌មាន នូវពាក្យស្លោក «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» (ចុចអាន)
៣៖ ព្រឹកថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ (ចុចអាន)
៤៖ លោកស្រី ឱ វណ្ណឌីន៖ កូវីដ១៩នៅកម្ពុជា កំពុងស្ថិតលើភ្លើងពណ៌លឿង អាចឈានដល់ចំណុចគ្រោះថ្នាក់គ្រប់ពេល (ចុចអាន)
៥៖ រយៈពេលមួយសប្ដាហ៍ រថយន្ដចូលឆៀកមានជិត១៣,០០០គ្រឿង នៅទូទាំងប្រទេស (ចុចអាន)
៦៖ ៤ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោកបានជាង២លានតោន (ចុចអាន)
៧៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យទូតអាមេរិកប្រចាំកម្ពុជាជួយគាំទ្រលើវិស័យកំពង់ផែដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក-ផ្លូវដែកនៅកម្ពុជា (ចុចអាន)
៨៖ កម្ពុជាទទួលបានចំណូលជិត១៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ នៅ៤ខែដំបូងឆ្នាំនេះ (ចុចអាន)
៩៖ ទូតខ្មែរនៅម៉ាឡេស៊ី ប្រាប់ឲ្យពលរដ្ឋ សិស្សនិស្សិត និងពលករ ដែលចង់ត្រឡប់មកកម្ពុជាវិញ ត្រូវផ្តល់ព័ត៌មានជូនស្ថានទូតឲ្យបានមុនថ្ងៃទី០៧ ខែឧសភា (ចុចអាន)
១០៖ ថ្ងៃដំបូងនៃការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មី សមត្ថកិច្ចឃាត់យានយន្តល្មើសច្បាប់ ២,៦៥៨គ្រឿង (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ចំនួនករណីឆ្លង COVID-19 លើលោកកើនដល់ ៣.៣លាននាក់ ក្នុងនោះស្លាប់ ២៣.៤ម៉ឺននាក់ និងជាសះស្បើយឡើងវិញជាង១លាននាក់! (ចុចអាន)
២៖ សិង្ហបុរី បន្តរកឃើញ COVID-19 ៩៣២ករណីថ្មី, អ្នកឆ្លងសរុបកើនលើស ១៧,០០០នាក់ (ចុចអាន)
៣៖ អត្រាឆ្លងជំងឺ COVID-19 នៅកូរ៉េខាងត្បូង បន្តស្ថិតក្នុងកម្រិតទាបបំផុត ដោយអ្នកឆ្លង ៩នាក់ទៀតទើបត្រូវបានរកឃើញ (ចុចអាន)
៤៖ ចិនរកឃើញតែករណីនាំចូលជំងឺ COVID-19 ចំនួន៦នាក់ប៉ុណ្ណោះ កាលពីថ្ងៃម្សិលមិញ និងគ្មានអ្នកស្លាប់ឡើយ (ចុចអាន)
៥៖ ម៉ាឡេស៊ីត្រៀមដកការរឹតត្បិតលើសកម្មភាពសង្គម និងសេដ្ឋកិច្ច ដោយសារតែស្ថានភាព COVID-19 ធូរស្រាល (ចុចអាន)
៦៖ ឥណ្ឌា មានអ្នកឆ្លង COVID-19 កើនដល់ ៣៥,០៤៣នាក់, ស្លាប់ ១,១៤៧នាក់ (ចុចអាន)
៧៖ រុស្ស៊ីកាន់តែធ្ងន់ធ្ងរ! អ្នកឆ្លង COVID-19 ៧,៩៣៣នាក់ទៀត ត្រូវបានរកឃើញក្នុងពេលតែ ១ថ្ងៃប៉ុណ្ណោះ (ចុចអាន)
៨៖ ប្រធាន UN អំពាវនាវជាថ្មីឲ្យមាន «បទឈប់បាញ់ជាសកល» ដើម្បីកម្ចាត់សត្រូវរួមគឺ COVID-19 (ចុចអាន)
៩៖ រយៈពេលកន្លះខែ ប្រជាពលរដ្ឋទៅទទួលសេវាធ្វើ ប្តូរ ឬពន្យារបណ្ណបើកបរជិត ១៤ម៉ឺននាក់ នៅទូទាំងប្រទេស (ចុចអាន)
១០៖ នាយករដ្ឋមន្រ្តីរុស្ស៉ី លោក Mishustin ឆ្លងជំងឺ COVID-19 (ចុចអាន)
១១៖ នាយករដ្ឋមន្ត្រីអង់គ្លេសអះអាងថា «ប្រទេសនេះឆ្លងផុតចំណុចកំពូលនៃការផ្ទុះ COVID-19» (ចុចអាន)
១២៖ វេទិកាតុមូល៖ ក្រុមអ្នកជំនាញព័ត៌មានជាន់ខ្ពស់ ជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ហើយផ្សព្វផ្សាយដោយប្រុងប្រយ័ត្ន នៅដំណាក់កាលកូវីដ១៩ (ចុចអាន)
១៣៖ លោក ដូណាល់ ត្រាំ ព្រមានដំឡើងពន្ធជាថ្មីលើទំនិញចិន ដើម្បីជាការសងសឹកទៅនឹងបញ្ហា COVID-19 (ចុចអាន)
១៤៖ អាមេរិកនៅតែមានសមត្ថភាពពេញលេញដើម្បីប្រើមីស៊ីលផ្លោងឆ្លងទ្វីប ICBM និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទោះកំពុងប្រឈមវិបត្តិ COVID-19 ក៏ដោយ (ចុចអាន)
១៥៖ ប្រធានរដ្ឋសភាប៉ាគីស្ថាន ឆ្លងជំងឺ COVID-19 និងសម្រេចស្នាក់នៅផ្ទះដើម្បីព្យាបាល (ចុចអាន)
១៦៖ លោក គីម ជុងអ៊ុន មិនបានបង្ហាញវត្តមានជាសាធារណៈ ២០ថ្ងៃមកហើយ ប៉ុន្តែនេះមិនមែនជាលើកទី១ឡើយ ដែលលោកបាត់ខ្លួន (ចុចអាន)
១៧៖ ប៉ូលិសអូស្ត្រាលីបាញ់សម្លាប់បុរសម្នាក់ក្នុងផ្សារទំនើប ក្រោយកើតមានករណី ចាក់មនុស្សឲ្យរបួសជាច្រើននាក់ (ចុចអាន)
១៨៖ ក្រុមចារកម្មកំពូលរបស់អាមេរិក បញ្ជាក់ជាលើកដំបូងថា «វីរុសកូរ៉ូណាថ្មីមិនមែនមនុស្ស ជាអ្នកបង្កើតឡើយ» (ចុចអាន)