Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជូនដំណឹងថ្មី៖ មណ្ឌលផ្តល់បណ្ណបើកបរនៅអ៉ីអន១ ដំណើការពីម៉ោង៩ព្រឹក ដល់ម៉ោង៨យប់, នៅអ៉ីអន២ ដំណើរការពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់

01-05-2020 18:35

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានជូនដំណឹងថា មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៉ីអន១ បានផ្លាស់ប្តូរម៉ោងធ្វើការ ទៅ០៩៖០០ព្រឹក ដល់ម៉ោង ០៨៖០០យប់ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ ដោយយោងការផ្លាស់ប្តូរគោលការណ៍ផ្សារទំនើបអ៉ីអន១។

ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្តផ្សារទំនើបអ៉ីអន២ គឺធ្វើការងារធម្មតាចពីម៉ោង០៩៖០០ព្រឹក ដល់ម៉ោង ១០៖០០យប់។ មណ្ឌលទាំងពីរនេះ បន្តការផ្តល់សេវាជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ, ក្រសួងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានគោរពអនុវត្តតាមការណែនាំ ក្នុងការរក្សាគម្លាត គោលការណ៍អនាម័យ និងពាក់ម៉ាសត្រឹមត្រូវតាមការចាំបាច់ ពេលមកទទួលសេវាប្រឡង ប្តូរ និងពន្យាបណ្ណបើកបរ នៅអ៉ីអនទី១ និងទី២។ សូមបន្តចូលរួមប្រកាន់ភ្ជាប់គោលការណ៍តាមការណែនាំខាងលើ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា៕