(ភ្នំពេញ)៖ លោក Alan Martin អ្នកគ្រប់គ្រងទូទៅក្លឹបវាយកូនហ្គោលរបស់ក្រុមហ៊ុន ជីប ម៉ុង បានសម្តែងការអបអរសាទរ ជូនឯកឧត្តម កេង សុម៉ារិទ្ធ ត្រូវបាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការ ក្រសួងយុត្ដិធម៌។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក Alan Martin សូមជូនពរឯកឧត្តម កេង សុម៉ារិទ្ធ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនក្លៀវក្លា ប្រាជ្ញាភ្លឺថ្លា ឆ្លាតវៃ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលដើម្បីបព្វហេតុវិស័យយុត្តិធម៌សម្រាប់ប្រជាជាតិមួយនេះ និងសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕