(ភ្នំពេញ)៖ លោក Nicolas George នាយកប្រតិបត្តិក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានសម្តែងការអបអរសាទរ ជូនឯកឧត្តម កេង សុម៉ារិទ្ធ ត្រូវបាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការ ក្រសួងយុត្ដិធម៌។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក Nicolas George សូមជូនពរឯកឧត្តម កេង សុម៉ារិទ្ធ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនក្លៀវក្លា ប្រាជ្ញាភ្លឺថ្លា ឆ្លាតវៃ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលដើម្បីបព្វហេតុវិស័យយុត្តិធម៌សម្រាប់ប្រជាជាតិមួយនេះ និងសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕