(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោ ស ខេង ប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបើកកិច្ចប្រជុំ គណៈកម្មាធិការនេះលើកទី១១ ដើម្បីត្រួតពិនិត្យលើកិច្ចការអនុវត្តការធ្វើកំណែទម្រង់វិមជ្ឈការ របស់រដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅក្រសួងមហាផ្ទៃ ក្នុងនោះមានរបៀបវារៈមួយចំនួនដូចជា៖
១.ការអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប
២.សេចក្តីរាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាពនិងថវិកាឆ្នាំ២០១៥
៣.ការពិភាក្សាអំពីកិច្ចដំណើរការផ្ទេរមុខងារនិងធនធានពីក្រសួងស្ថាប័នទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
៤.ពិភាក្សានិងអនុម័តលើសេចក្តីព្រាងលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ
៥.ពិភាក្សានិងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពនិងថវិកាឆ្នាំ២០១៦ របស់ គ.ជ.អ.ប រួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត៕