Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទះមន្រ្តីនគរបាល ស្រុកកោះកុងម្នាក់ ត្រូវអគ្គិភ័យឆេះបំផ្លាញ ទាំងស្រុង ដោយសារឆ្លងចរន្តភ្លើង

12-01-2016 10:04

(កោះកុង)៖ ផ្ទះមួយខ្នងរបស់មន្រ្តី នគរបាលស្រុកកោះកុង គឺលោក នូ សុវណ្ណារ៉េត ស្ថិតនៅភូមិដីទ្រនាប់ ឃុំត្រពាំងរូង ស្រុកកោះកុង ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង នៅវេលាម៉ោងជាង ១រំលងអាធ្រាត្រ ចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។

មន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាមូលហេតុដែលនាំឲ្យ មានគ្រោះអគ្គិភ័យមួយនេះ បណ្តាលមកពីឆ្លងចរន្តភ្លើង តែសម្រាប់ទំហំ នៃការខូចខាតវិញ នៅមិនទាន់ដឹងនៅឡើយទេ៕