(ភ្នំពេញ)៖ រយៈពេលកន្លះខែ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ប្រជាពលរដ្ឋទៅទទួលសេវាធ្វើ ប្ដូរ ឬពន្យារបណ្ណបើកបរ ជិត១៤នាក់ម៉ឺននាក់ នៅទូទាំងប្រទេស។
នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
របាយការណ៍ របស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ បានបញ្ជាក់ថា ប្រជាពលរដ្ឋទៅទទួលសេវាធ្វើ ប្តូរ ឬពន្យារបណ្ណបើកបរ នៅទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មានចំនួនសរុប១៣,៩៩៦នាក់ ក្នុងនោះរួមមាន៖
* ថ្ងៃទី១៥ ខែមេសា៖ មានចំនួន ២៨៩នាក់
* ថ្ងៃទី១៦ ខែមេសា៖ មានចំនួន ៧១៤នាក់
* ថ្ងៃទី១៧ ខែមេសា៖ មានចំនួន ៥៣៨នាក់
* ថ្ងៃទី១៨ ខែមេសា៖ មានចំនួន ១៥៦នាក់
* ថ្ងៃទី១៩ ខែមេសា៖ មានចំនួន ២៣៨នាក់
* ថ្ងៃទី២០ ខែមេសា៖ មានចំនួន ១០២០នាក់
* ថ្ងៃទី២១ ខែមេសា៖ មានចំនួន ១០៤១នាក់
* ថ្ងៃទី២២ ខែមេសា៖ មានចំនួន ១០១៤នាក់
* ថ្ងៃទី២៣ ខែមេសា៖ មានចំនួន ១៣៩៤នាក់
* ថ្ងៃទី២៤ ខែមេសា៖ មានចំនួន ១១១៩នាក់
* ថ្ងៃទី២៥ ខែមេសា៖ មានចំនួន ៣៤១នាក់
* ថ្ងៃទី២៦ ខែមេសា៖ មានចំនួន ១៣៧នាក់
* ថ្ងៃទី២៧ ខែមេសា៖ មានចំនួន ១២៨៣នាក់
* ថ្ងៃទី២៨ ខែមេសា៖ មានចំនួន ១៣០៩នាក់
* ថ្ងៃទី២៩ ខែមេសា៖ មានចំនួន ១៦២៩នាក់
* ថ្ងៃទី៣០ ខែមេសា៖ មានចំនួន ១៧៧៤នាក់។
ជាការកត់សម្គាល់ ប្រជាពលរដ្ឋទៅទទួលសេវាធ្វើ ប្តូរ ឬពន្យារបណ្ណបើកបរនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើនការផាកពិន័យ ចំពោះអ្នក បើកបរល្មើសច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ហើយត្រូវគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំណត់ឲ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០២ នេះតទៅ។
ក្នុងអនុក្រឹត្យថ្មី ស្តីពីការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ បានកំណត់ថា អ្នកបើកបរយានយន្ដដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដកហូតទុក ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យទឹកប្រាក់១,២០០,០០០រៀល សម្រាប់យានយន្តធុនស្រាល និងពិន័យទឹកប្រាក់២,៤០០,០០០រៀល សម្រាប់យានយន្តធុនធ្ងន់៕