(ភ្នំពេញ)៖ ក្រុមហ៊ុន Danone Specialized Nutrition Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាហារូបត្ថម្ភ ចំណាត់ថ្នាក់លេខ១ពីអឺរ៉ុប នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ បាននាំមកជូននូវរូបមន្តទឹកដោះគោម្សៅជំនាន់ថ្មី នៃម៉ាកផលិតផលលំដាប់ថ្នាក់ពិភពលោក Aptakid ជាមួយនឹងរូបមន្តឈានមុខគេ សម្រាប់កុមារ ដោយផ្អែកលើការស្រាវជ្រាវរយៈពេល៤០ឆ្នាំ មកកាន់ទីផ្សារកម្ពុជា។

គោលដៅចម្បងនៃម៉ាកផលិតផលនេះ គឺជួយដល់មាតាបិតា ក្នុងការចិញ្ចឹមបុត្រធីតាឲ្យមានភាពរឹងប៉ឹង ដើម្បីជម្នះឧបសគ្គ តាមរយៈការឲ្យកូនៗឆ្លងកាត់បទពិសោធន៍ ដោយផ្ទាល់នៅពិភពខាងក្រៅ បើទោះបីពិភពលោកមានការផ្លាស់ប្តូរឥតឈប់ឈរ ពោរពេញដោយការប្រកួតប្រជែងខ្ពស់ ប៉ុន្តែទន្ទឹមនឹងនេះក៏មានឱកាសដ៏ច្រើនផងដែរ ហើយភាពរ៉ឹងប៉ឹង ដើម្បីជម្នះឧបសគ្គ គឺជាកត្តាចាំបាច់បំផុត ដើម្បីទទួលបានភាពជោគជ័យ។

សមត្ថភាពក្នុងការជម្នះឧបសគ្គ គឺជាអ្វីដែលកូនអ្នកត្រូវការ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកឱកាសនាពេលអនាគត ដូច្នេះកូនអ្នកត្រូវតែមានប្រព័ន្ធការពារ រាងកាយរឹងមាំ។ Aptakid ជឿជាក់ថា ភាពរឹងប៉ឹងដើម្បីជម្នះឧបស្គតាមរយៈការឆ្លងកាត់ បទពិសោធន៍ដោយផ្ទាល់ អាចជួយឲ្យកូនអ្នកត្រៀមខ្លួនចាប់យកឱកាសនាពេលអនាគត។ ដើម្បីធ្វើដូច្នេះបានកូនអ្នកត្រូវតែមានប្រពន្ធ័ការពាររាងកាយរឹងមាំ តាំងពីដំណាក់កាលដំបូងនៃជីវិត ព្រោះវាជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យ នាពេលអនាគត។ 

លោក Denis Phelps ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Danone Specialized Nutrition Cambodia បានឱ្យដឹងថា Danone យល់ពីតំរូវការ និងភាពតានតឹង របស់មាតាបិតា ដែលខិតខំផ្តល់នូវអ្វីដែលល្អបំផុតដើម្បីឲ្យកូនៗ ជោគជ័យនាពេលអនាគត។ ការចិញ្ចឹមកូនឱ្យទទួលបានជោគជ័យមិនត្រឹមតែផ្តល់ ឱ្យពួកគេនូវអាហារ ឬការអប់រំនៅក្នុងសាលាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឲ្យពួកគេឆ្លងកាត់ បទពិសោធន៍ដោយផ្ទាល់ នៅពិភពខាងក្រៅដែលជួយឲ្យពួកគេរៀនពីបទពិសោធន៍ ដ៏មានតម្លៃទាំងអស់នៅក្នុងជីវិត ដើម្បីឲ្យពួកគេមានភាពរឹងប៉ឹង ដើម្បីជម្នះឧបសគ្គ ដូច្នេះប្រព័ន្ធការពាររាងកាយ របស់ពួកគេត្រួវតែរឹងមាំ។ 

លោកបានបញ្ជាក់ទៀតថា តាមរយៈការស្រាវជ្រាវរយៈពេល៤០ឆ្នាំ លើអាហារូបត្ថម្ភក្នុងដំណាក់កាលដំបូងនៃជីវិត ជាមួយការចូលរួមយ៉ាងមោះមុត ពីក្រុមអ្នកវិទ្យាសាស្រ្ត និងអ្នកឯកទេសជាង៥០០នាក់ ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងតម្រូវការអាហារូបត្ថម្ភរបស់កុមារ Aptakid ថ្មីត្រូវបានផលិតឡើងជាពិសេស ដើម្បីបំពេញតម្រូវការផ្នែក អាហារួបត្ថម្ភរបស់កូនអ្នក។

 

 Aptakid មាន Synbiotic2 ផ្តាច់មុខតែមួយគត់ ដែលបានមកពីការផ្សំបញ្ចូលគ្នានៃ Prebiotics (scGOS/lcFOS 9:1) និង Probiotic B. breve M-16V ជួយឲ្យប្រព័ន្ធ ការពាររាងកាយរឹងមាំ។បន្ថែមជាមួយ DHA ជួយដល់ការអភិវឌ្ឍខួរក្បាល ព្រមទាំងសារធាតុសំខាន់ៗ ជាច្រើនទៀតសម្រាប់ទ្រទ្រង់ប្រព័ន្ធប្រសាទ ឲ្យមានដំណើរការល្អ។ ផលិតផលនេះអាចរកបាននៅគ្រប់ហាងលក់ទឹកដោះគោម្សៅ នឹងសម្ភារទារក ហាងលក់សម្ភារទូទៅ និងបណ្តារផ្សារទំនើបនានាទូទាំងប្រទេស។ Patented in EU សម្រាប់កុមារអាយុ៦ឆ្នាំ វាជាសារធាតុគ្រឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ ការអភិវឌ្ឍខួរក្បាល និងភ្នែក និងសម្រាប់កុមារត្រឹមអាយុ៣ឆ្នាំ ដែលវាសំបូរទៅដោយ Vitamin B1, B2, B3, B6, B12, C និង Iodine ផងដែរ។

សូមបញ្ជាក់ថា Danone Specialized Nutrition Cambodia (DSNC) គឺជាសមាជិករបស់ Danone Group។ Danone ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន អាហារូបត្ថម្ភឈានមុខគេ នៅលើពិភពលោកដែលមានវត្តមាននៅលើទីផ្សារចំនួន ១៣០ប្រទេស និងមានអាជីវកម្មធំៗចំនួន៣ ដូចជាផលិតផល Dairy Specialized Nutrition និង Water ផលិតផលលអាហារូបត្ថម្ភ និងទឹក។

តាមរយៈបេសកកម្ម និងការប្តេជ្ញាចិត្តទ្វេដង ដើម្បីភាពជោគជ័យនៃអាជីវកម្ម និងវឌ្ឍនភាពសង្គម ក្រុមហ៊ុនមានគោលបំណង លើកកំពស់អនាគតប្រកបដោយសុខភាពល្អ តាមរយៈការផ្តល់នូវសុខភាពកាន់តែប្រសើរ ការរស់នៅប្រកបដោយគុណភាព និងពិភពលោកដ៏ប្រសើរ ដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាននិយោជិកចំនួន ១០០,០០០នាក់ អតិថិជនដៃគូរអាជីវកម្ម អ្នកផ្គត់ផ្គង់ ម្ចាស់ភាគហ៊ុន និងសហគមន៍ទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអ្នកឯកទេសផលិតផលនេះដោយឥតគិតថ្លៃ តាមរយៈ1800-212-160 ឬចូលទៅកាន់គេហទំព័រ www.aptaclub.com.kh ទំព័រ facebook / IG: Aptaclub Cambodia៕