(ភ្នំពេញ)៖ រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ក្រុមសង្គ្រោះមេឃខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសម្របសម្រួលរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី និងមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ បានសហការជាមួយក្រុមសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជា និងក្រុមសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ បានចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារជំងឺឆ្លង COVID-19 នៅតាមមន្ទីរពេទ្យបង្អែកក្នុងរាជធានីភ្នំពេញ។
ទីតាំងមន្ទីរពេទ្យដែលក្រុមសង្គ្រោះកម្ពុជា ជាមួយចិន រួមគ្នាបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺ COVID-19 នោះរួមមាន៖
* មន្ទីរពេទ្យបង្អែកច្បារអំពៅ
* មណ្ឌលសុខភាព ចាក់អង្រែ
* មន្ទីពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ
* មន្ទីរពេទ្យបង្អែកពោធិចិនតុង
* សាលាវិទ្យាល័យជម្ពូនវ័ន។
គួរជម្រាបថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ ក្រោយទទួលបានការណែនាំពី លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបើកយុទ្ធនាការជាបន្ដបន្ទាប់ នូវការបាញ់ថ្នាំសម្លាប់មេរោគនៅតាមអង្គភាព និងសាលាហ្វឹកហ្វឺននាយទាហាន ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ COVID-19៕