(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ សូមប្រកាសជូនដំណឹងដល់សាធារណជនតាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ស្ពានកំណោងថ្មីដែលតភ្ជាប់ជាមួយស្ពានអាកាសក្បាលថ្នល់ ត្រូវដាក់ឲ្យប្រើប្រាស់នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
«ស្ពានអាកាសក្បាលថ្នល់ ឡើងកំណោងពីទិសមហាវិថី ព្រះមុនីវង្ស ឆ្ពោះចុះទៅមហាវិថី ព្រះនរោត្តម នឹងដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨៖០០ព្រឹកតទៅ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ដោយកំណើនប្រជាជន ក៏ដូចជាកំណើនមធ្យោបាយធ្វើដំណើរមានការកើនឡើង» នេះជាការបញ្ជាក់របស់លោក ម៉េត មាសភក្តី៕