(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួប២១ឆ្នាំដែលកម្ពុជាក្លាយជាសមាជិកអាស៊ាន។ ការដែលកម្ពុជា បានក្លាយទៅជាសមាជិកអាស៊ាន គឺជាជោគជ័យការទូតមួយរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងឱកាសខួបលើកទី២១ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា នាថ្ងៃនេះឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក្នុងនាមជាអ្នកការទូតជើងចាស់មួយរូប បានរំលឹកអំពីតួនាទី និងសមិទ្ធផលសំខាន់ៗមួយចំនួន ដែលកម្ពុជាសម្រេចបានសម្រាប់សហគមន៍អាស៊ាន កន្លងមកនេះ។
ខាងក្រោមនេះជាប្រសាសន៍ទាំងស្រុងរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖