(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានឲ្យដឹងថា ពលរដ្ឋខ្មែរនៅម៉ាឡេស៊ី ១៤៣ ដែលមានសំបុត្រយន្តហោះ និងចង់ត្រឡប់មកកម្ពុជាវិញ សូមរង់ចាំទទួលព័ត៌មានពីស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ីសិន។
លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ បានបញ្ជាក់ថា សូមបងប្អូននៅប្រទេសម៉ាឡេស៊ី ដែលមានសំបុត្រយន្តហោះហើយចំនួន ១៤៣នាក់ ហើយបានទទួលតាមសំណូមពរពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យស្នាក់នៅទីនោះសិនកាលពីពេលកន្លងទៅនេះ សូមរង់ចាំទទួលព័ត៌មានពីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី តាមរយៈលេខទំនាក់ទំនងខាងក្រោម៖
*ខ្សែទី១៖ +60168594868 (កិច្ចការកុងស៊ុល)
*ខ្សែទី២៖ +601126263390 (កិច្ចការពលករ)
*ខ្សែទី៣៖ +85511460505 (កិច្ចការនិស្សិត) និងតាមរយៈ Email: [email protected]៕