(ភ្នំពេញ)៖ លោក ស ថេត ប្រធានក្រុមការងារសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបុកគ្រឹះសាងសង់ទីស្នាក់ការថ្មី គណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីនេះ ក៏បានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានក្រុមការងារសង្កាត់ ប្រធាន អនុធានក្រុមការងារចុះជួយតាមភូមិ មន្ត្រីបក្សជាច្រើនរូបទៀត ហើយក៏មានការចូលរួមពីសមាជិក សមាជិការ គណបក្សប្រជាជន ក្នុងសង្កាត់បឹងទំពន់ទី១ ផងដែរ។
ក្នុងឱកាសនោះដែរលោក ស ថេត បានចែកម៉ាស់ អាល់កុល ទឹកលាងដៃ និងថវិកាមួយចំនួនដល់ប្រធានបក្សភូមិទាំងអស់ នៃសង្កាត់បឹងទំពន់ទី១ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ហើយក៏បានជួយឧបត្ថម្ភជាថវិកាមួយចំនួនផងដែរ៕