(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានចាត់ឲ្យក្រុមសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ បន្ដចុះបាញ់ថ្នាំសម្លាប់មេរោគ តាមផែនការ លើកទី២ នៅតាមបណ្តាសាលាកងទ័ព ដើម្បីការពារជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។
យុទ្ធនាការបាញ់ថ្នាំមេរោគនេះ ត្រូវបានធ្វើឡើងនៅ បញ្ជាការដ្ឋានយោធភូមិភាគទី១ និងសាលាពលទាហានទី១ ស្ថិតក្នុងខេត្តស្ទឹងត្រែង។
គួរជម្រាបថា ប៉ុន្មានថ្ងៃមកនេះ ក្រុមសង្គ្រោះ ៧១១ របស់្ងពលតូចលេខ៧០ ក្រោយទទួលបានការណែនាំពី លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបើកយុទ្ធនាការជាបន្ដបន្ទាប់ នូវការបាញ់ថ្នាំសម្លាប់មេរោគនៅតាមអង្គភាព និងសាលាហ្វឹកហ្វឺននាយទាហាន ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ COVID-19៕