Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណបក្សយុវជនកម្ពុជា៖ យើងមិនដាក់គោលនយោបាយសន្យាខ្យល់ ដូចគណបក្សមួយចំនួននោះទេ

11-01-2016 19:38

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងនៅលើ Facebook របស់លោកថា គណបក្សរបស់លោក មិនដាក់គោលនយោបាយសន្យាខ្យល់ ដូចគណបក្សមួយចំនួននោះទេ។

ប្រធានគណបក្សយុវជនកម្ពុជារូបនោះ បានបន្តលើកឡើងថា អ្វីដែលគណបក្សយុវជនកម្ពុជា ដាក់គោលនយោបាយចេញទៅ ទោះបីជាគណបក្សយើងមិនបានឈ្នះសម្លេងដាច់ខាតក៍ដោយ ក៍គណបក្សមួយនេះធ្វើការជំរុញឲ្យគោលនយោបាយរបស់យើង ឲ្យមានការអនុវត្តពីសំណាក់អ្នកកាន់អំណាចផងដែរ។

លោក ពេជ្រ ស្រស់ បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «គណបក្សយុវជនកម្ពុជា យើងមិនដាក់គោលនយោបាយសន្យាខ្យល់ ដូចគណបក្សមួយចំនួនកន្លងមកទេ អ្វីដែលគណបក្សយុវជនកម្ពុជាយើងដាក់គោល នយោបាយចេញទៅ ទោះបីជាគណបក្សយើងមិនបានឈ្នះសម្លេងដាច់ខាតក៍ដោយ ក៍គណបក្សមួយនេះធ្វើការជំរុញអោយគោលនយោបាយរបស់យើង ឲ្យមានការអនុវត្តពីសំណាក់អ្នកកាន់អំណាចផងដែរ»

សូមជំរាបថា នាពេលកន្លងទៅ ប្រធានគណបក្សយុវជនកម្ពុជា ដែលទើបចាប់កំណើត បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋ និងយុវជនខ្មែរទាំងអស់ឲ្យទទួលបានសេចក្តីសុខ និងជ័យជំនះគ្រប់ៗគ្នា​ នាឱកាសចូលឆ្នាំថ្មីឆ្នាំសាកល២០១៦ និងជាពិសេសសូមដាស់តឿនដល់យុវជនគ្រប់រូបឈប់ចាញ់បោក អ្នកនយោបាយចាស់ៗ ពិសេសគឺគណបក្សសង្គ្រោះជាតិ ដែលតែងតែបោកប្រាស់បងប្អូនយុវជន និងប្រជាពលរដ្ឋនាពេលកន្លមក៕