(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៧៖៣៨នាទីល្ងាច អគ្គិសនីកម្ពុជា បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ៤៧៩-F1 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្ដាញតង់ស្យុងទាប (LV) ដោយសារមានរថយន្តបើកទាក់បណ្ដាលឲ្យដាច់ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង២១៖៣០នាទីយប់ លើកលែងតែអតិថិជនដែលមានបន្ទប់ភ្លើងលេខ៤៧៩ ប្រអប់ ១១២, ១១២A និង១០៨ មិនទាន់មានចរន្តអគ្គិសនី ដោយសារមានកំហូចក្រចាប់ប៉ុង ក្រុមការងារនឹងខិតខំជួសជុលឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ២៣៖០០នាទីយប់៕