(ភ្នំពេញ)៖ យោងតាមលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមករា បានបង្ហាញឲ្យដឹងថា សម្រាប់មធ្យោបាយបទល្មើស លើម៉ូតូ មាន៦៨,៧៥៦គ្រឿង ស្មើ៥៦%។ ចំណែកម៉ូតូដែលអប់រំមាន៣៦,៣៣០គ្រឿង ស្មើ៥៣ភាគរយ។ រីឯពិន័យវិញ មាន៣២,៤២៦គ្រឿង បង់ប្រាក់បាន៧៨ភាគរយ។
សម្រាប់របាយការណ៍ នៅថ្ងៃទី១១ខែមករាវិញ បានបង្ហាញឲ្យដឹងថា សម្រាប់មធ្យោបាយបទល្មើស លើម៉ូតូ មាន៥៩៧៣គ្រឿង ស្មើ៦០ភាគរយ។ចំនែកម៉ូតូ ដែលអប់រំ មាន៣១០៥គ្រឿង ស្មើ៥២ភាគរយ។ រីឯពិន័យវិញ មាន២៧៦៣គ្រឿងបង់ប្រាក់បាន៧៨ភាគរយ។ យោងតាមលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច៕