(ភ្នំពេញ)៖ AUPP ជាសាកលវិទ្យាល័យលំដាប់កំពូល ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យសិស្ស-និស្សិត ទទួលបានការអប់រំស្តង់ដារអាមេរិក និង ទទួលបានសញ្ញាបត្រចេញដោយសាកលវិទ្យាល័យល្បីមួយនៅអាមេរិក បន្ថែមលើសញ្ញាបត្រដែលចេញដោយ AUPP ។ សញ្ញាបត្រទាំងពីរនេះត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ដោយនិស្សិតពុំចាំបាច់ទៅសិក្សានៅសហរដ្ឋអាមេរិក និង ចំណាយថ្លៃសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ ។
AUPP ផ្តល់ឱកាសដល់និស្សិតដឹកនាំក្លឹបសិក្សាដ៏សំបូរបែប ដឹកនាំសមាគមនិស្សិត កម្មវិធីស្ម័គ្រចិត្តដើម្បីអភិវឌ្ឍសង្គមរួមមានកម្មវិធីបង្រៀនភាសាអង់គ្លេស ចូលរួមកម្មវិធីអភិវឌ្ឍភាពជាដឹកនាំវ័យក្មេង និង ដំណើរទស្សនកិច្ចសិក្សាទាំងក្នុង និង ក្រៅប្រទេស ។
សូមទស្សនាសកម្មភាពរបស់និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP ដូចតទៅ៖
១៖ និស្សិតសិក្សាសញ្ញាប័ត្រទ្វេ (Dual Degree) នៃជំនាញគ្រប់គ្រងធុរកិច្ចរបស់ AUPP ទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យអារីហ្សូណាសហរដ្ឋអាមេរិក (University of Arizona)
២៖ និស្សិត AUPP ត្រូវបានជំរុញឲ្យបង្កើតនូវគណៈអភិបាលនិស្សិតមួយ (Student Government) ដែលដឹកនាំ និង ដោះស្រាយបញ្ហារបស់និស្សិត ។ គណៈអភិបាលនិស្សិតនេះមានប្រធាន អនុប្រធាន និង សមាជិក ជ្រើសរើសតាមរយៈការបោះឆ្នោតរៀងរាល់ឆ្នាំ។ ខាងក្រោមនេះជាសមាសភាពគណៈអភិបាលនិស្សិតអាណត្តិទី ៦
៣៖ និស្សិតឆ្នាំទី២ម្នាក់ សិក្សាជំនាញគ្រប់គ្រងធុរកិច្ចរបស់ AUPP បានចូលរួមវគ្គអភិវឌ្ឍភាពជាអ្នកដឹកនាំរយៈពេល ៥២ ថ្ងៃនៅប្រទេសជប៉ុន និង បណ្តាប្រទេសសមាជិកអាស៊ានក្រោមកម្មវិធីយុវជននាវាអាស៊ីអាគ្នេយ៍ (SSEAYP) របស់ក្រសួងអប់រំ
៤៖ និស្សិតជំនាញកិច្ចការអន្តរជាតិរបស់ AUPP ធ្វើទស្សនកិច្ចសិក្សាទៅស្ថានទូតសិង្ហបុរីប្រចាំប្រទេសកម្ពុជា
៥៖ និស្សិតផ្នែកវិស្វកម្ម និងស្ថាបត្យកម្មរបស់ AUPP ចូលរួមសិក្ខាសាលាដឹកនាំដោយសាស្រ្តាចារ្យបណ្ឌិត Donato Abruzzese
៦៖ និស្សិតផ្នែកស្ថាបត្យកម្មរបស់ AUPP បានចុះសាងសង់បន្ទប់ទឹកអនាម័យចំនួន ២០ សម្រាប់ ២០ គ្រួសារនៅខេត្តសៀមរាប
៧៖ និស្សិតផ្នែកកិច្ចការអន្តរជាតិចំនួន ៨ នាក់បានចូលរួមក្នុងកម្មវិធី UST Model ASEAN Meeting ឆ្នាំ ២០២០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅសាកលវិទ្យាល័យ Santo Tomas
៨៖ និស្សិតផ្នែកកិច្ចការអន្តរជាតិរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំគំរូអង្គការសហប្រជាជាតិ (Model United Nations) ឆ្នាំ ២០២០ នៅ AUPP
៩៖ និស្សិត AUPP ចូលរួមបាឋកថាស្តីអំពីភាពជាអ្នកដឹកនាំរបស់លោកសាស្រ្តាចារ្យបណ្ឌិត Billy Kim ដែលប្រព្រឹត្តឡើងនៅ AUPP
១០៖ និស្សិត AUPP ចូលរួមសិក្ខាសាលាស្តីពីសុខភាព ដឹកនាំដោយមន្ទីរពេទ្យ The Prestige ដែលប្រព្រឹត្តឡើងនៅ AUPP
១១៖ និស្សិត AUPP មានឱកាសចូលរួមក្លឹបកីឡាបាល់ទាត់ដែលបង្កើតឡើងដោយនិស្សិត AUPP ផ្ទាល់
១២៖ និស្សិត AUPP ដឹកនាំសិក្ខាសាលាស្តីពីការថែទាំសុខភាព ដែលធ្វើឡើងនៅសាលាបឋមសិក្សាភ្នំពេញថ្មី ក្រោមការផ្តួចផ្តើមគំនិតរបស់ Committee for Community Service Program (CCSP) នៃសាកលវិទ្យាល័យ AUPP