(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនក្រុមជនសង្ស័យចំនួន ៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជនតំណាងអយ្យការ បើកការស៊ើបសួ និងចោទប្រកាន់តាមច្បាប់ពាក់ព័ន្ធករណីឃាតកម្ម (ប្រើដុំថ្មវាយសម្លាប់) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៣ទៀបភ្លឺ នៅមុខសាលាមត្តេយវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ និងលួចមានស្ថានទម្ងន់ទោស (ឆក់បណ្តាលឱ្យជនរងគ្រោះស្លាប់)នៅខណ្ឌបឹងកេងកង។
ក្រុមជនសង្ស័យទាំង៥នាក់ខាងលើនេះ រួមមានទី១៖ ឈ្មោះ ឡាយ ពេជ្យបញ្ញា អាយុ២០ឆ្នាំ, ទី២៖ ឈ្មោះ សុធា រ៉ាបី អាយុ២០ឆ្នាំ, ទី៣៖ ឈ្មោះ សុខ ឡេង អាយុ២០ឆ្នាំ, ទី៤៖ ឈ្មោះ ស៊ុន ធារ៉ា អាយុ២០ឆ្នាំ (ក្រោយសួរនាំមិនពាក់ព័ន្ធ), ទី៥៖ ឈ្មោះ ស៊ីន ទី អាយុ១៧ឆ្នាំ និងទី៦៖ ឈ្មោះ ទឹម ស៊ូសីហាតូ អាយុ១៦ឆ្នាំ។
សូមរំលឹកថា ជនដៃដល់ទំាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌបឹងកេងកង កម្លាំងនគរបាល ព្រហ្មទណ្ឌនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបើកប្រតិបត្តិការរួមគ្នាតាមបង្ក្រាបបានកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០៕