(ភ្នំពេញ)៖ នៅក្នុងក្របខណ្ឌអង្គការសង្គមស៊ីវិល អង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ក្រុមអ្នកជំនាញស្ម័គ្រចិត្តរបស់អង្គការសង្គមស៊ីវិលចិន ចំនួន ១០រូប ដែលមានបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅចិន។
ក្រុមអ្នកជំនាញស្ម័គ្រចិត្តទាំង១០រូបនេះ មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue Organization – BSR) តាមច្រកទ្វារអន្តរជាតិភ្នំពេញ។
ជាមួយគ្នានេះដែរក្រុមអ្នកជំនាញចិត្តទាំងនេះ នឹងសហការជាមួយក្រសួងសុខាភិបាល ដើម្បីបាញ់ថ្នាំកម្ចាត់ជំងឺ COVID-19 ក្នុងរយៈពេលប្រមាណ១៥ថ្ងៃ តាមណែនាំរបស់ក្រសួង នៅតាមបណ្តារាជធានី-ខេត្ត។
ការបញ្ជូនក្រុមអ្នកជំនាញរបស់អង្គការសង្គមស៊ីវិលចិននាពេលនេះ គឺតបតាមការស្នើសុំរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ដែលបានស្នើសុំឱ្យភាគីមិត្តចិន ចូលរួមផ្តល់ការឧបត្ថម្ភ ក្នុងក្របខណ្ឌសង្គមស៊ីវិល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ថ្មីៗនេះ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) បានសម្រេចផ្តល់ជំនួយដល់ វ.ស.ស. នូវម៉ាស់ពេទ្យចំនួន ១៥០ ០០០សន្លឹក ម៉ាស់មុខ 3D ចំនួន ៥០ ០០០សន្លឹក អាវពេទ្យសម្រាប់ការពារមេរោគចំនួន ៧,៩៤០ឈុត និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ១៩ ចំនួន ៨៤០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ១,១៣១,៤០០យ័ន ឬប្រមាណ ១៥៩,១៩២ដុល្លារ៕