Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

២នាក់ស្លាប់ និងរាប់ពាន់នាក់ រងរបួស នៅក្នុងពិធីបុណ្យសាសនា នៅហ្វីលីពីន

11-01-2016 17:33

(ម៉ានីល)៖ មនុស្សចំនួន២នាក់បានស្លាប់ និងប្រមាណ ១.៦០០នាក់ទៀត បានទទួលរងរបួស នៅអំឡុងពេលពិធីបុណ្យសាសនាមួយ ដែលមានឈ្មោះថា «Black Nazarene» ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នៅពេលដែលហ្វូងមនុស្សរាប់ពាន់នាក់ ប្រកបដោយជើងទទេ បានដណ្តើមគ្នា ក្នុងការមើល និងប៉ះនូវរូបបដិមា ព្រះយេស៊ូ ដែលត្រូវបានគេជឿជាក់ថា មានអំណាចក្នុងការព្យាបាលជំងឺ ដោយអព្ភូតហេតុ នេះបើតាមការចេញផ្សាយពីព័ត៌មាន Reuters ឲ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ។

អគ្គលេខាធិការអង្គការកាកបាទក្រហមហ្វីលីពីន លោក Gwendolyn Pang បានឲ្យដឹងថា មានមនុស្សមានជំងឺជាច្រើនពាន់នាក់ ដែលបានចូលរួមនៅក្នុងពិធីបុណ្យនេះ ដោយពួកគេគិតថា ប្រសិនបើពួកគេបានចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ ពួកគេនឹងអាចមានភាពប្រសើរឡើង ពីបញ្ហាជំងឺ។ បើទោះបីជាមានមនុស្សស្លាប់ និងរងរបួស នៅក្នុងពិធីបុណ្យនេះយ៉ាងណាក្តី ប៉ុន្តែវានៅតែត្រូវបាន ​ លោក ​Johnny Yu ប្រធានស្ថាប័នការពារជនស៊ីវិល របស់ទីក្រុងម៉ានីល ចាត់ទុកជាព្រឹត្តិការណ៍ដ៏ជោគជ័យមួយ៕