(ភ្នំពេញ)៖ លោក ស សេរីវិចិត្រ ប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក បានដឹកនាំក្រុមការងារនាំយកថវិការចំនួន២០,១៦៨ (ម្ភៃពាន់មួយរយហុកសិបប្រាំបីដុល្លាអាមេរិក ប្រគល់ជូនខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដេីម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីត១៩។
ថវិការទាំងនេះ បានមកពីការចូលរួមបរិច្ចាគ របស់ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា និង សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក៕