(ភ្នំពេញ)​៖​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត​ ចំពោះក្រុមគ្រួសារសព របស់​តារាចម្រៀងលោក​ វណ្ណ​ មករា​ ដែលបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍​ នៅម៉ោងប្រមាណ​ ៦៖០៥​នាទី​ ព្រលប់ថ្ងៃទី​៩​ ខែ​មករា​ ឆ្នាំ២០១៦​។ ជាមួយនឹងក្ដីក្រៀមក្រំនេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ក៏បានចូលបុណ្យនូវថវិកាមួយចំនួន​ និងគ្រឿងឧបភោគ បរិភោគដល់ក្រុមគ្រួសារសព​ផងដែរ​។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ សូមចូលរួមសម្ដែងនូវការសោកស្ដាយ​ អាឡោះអាល័យក្រៃលែងជាទីបំផុត​ ជាមួយក្រុមគ្រួសារសព​ និងសូមឲ្យវិញ្ញាណក័្ខន្ធ​សព បានទៅកាន់សុគតិភព​ កុំបីឃ្លៀងឃ្លាតឡើយ​៕