(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ ក្រុមប្រជាពលរដ្ឋមកពី សហគមន៍ចំនួន៨សហគមន៍ មានគ្នាប្រមាណជា៣០០នាក់ បានប្រមូលផ្តុំ នៅមុខក្រសួងសាធារណៈការ និងដឹកជញ្ជួន។
ការប្រមូលផ្តុំនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បី ទាមទារឲ្យក្រសួងនេះ រៀបចំវេទិការសាធារណៈ សំរាប់ប្រាជាពលរដ្ឋដែលប៉ះពាល់ដោយ គម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ដែលទទួលសាងសង់ដោយក្រុមហ៊ុនចិន មកពីខេត្តហឺណាន និងទាមទារឲ្យក្រុមហ៊ុន និងក្រសួងប្រាប់អំពី ពត៌មានលម្អិត នៃគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ពីភ្នំពេញទៅខត្តព្រះសីហនុ។
លោក នាង ផានិត្យ ប្រជាពលរដ្ឋមួយរូប ដែលបានចូលរួមនៅក្នុងការតវ៉ា នៅព្រឹកថ្ងៃទី១១ ខែមករានេះ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា «ខណៈនេះក្រុមប្រជាពលរដ្ឋមកពី សហគមន៍ចំនួនប្រាំបីសហគមន៍ មានគ្នាប្រមាណជា៣០០នាក់ កំពុងឈរតវ៉ា នៅមុខក្រសួង សាធារណៈការ និងដឹកជញ្ជួន ដើម្បីទាមទារឲ្យក្រសួងនេះ រៀបចំវេទិការសាធារណៈ សំរាប់ប្រាជាពលរដ្ឋ ដែលប៉ះពាល់ដោយ គម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ដើម្បីដឹងពីព័ត៌មានលម្អិតជុំវិញ គម្រោងខាងលើនេះ។ លោក នាង ផានិត្យបន្តថា រហូតមកដល់ពេលនេះ នៅមិនទាន់មានតំណាង ពីក្រសួងសាធារណៈការ និងដឹក ជញ្ជួនចេញមកអន្តរាគមន៍ និងទទួលយកសំណើរ របស់ពួកគាត់នៅឡើយទេ»។
ក្រោយពីមានការតវ៉ាពីសំណាក់ ប្រជាពលរដ្ឋប្រមាណ៣០០នាក់ មន្រ្តីតំណាងនៅក្នុងក្រសួង សាធារណៈការ និងដឹកជញ្ចូន បានប្រាប់ប្រជាពលរដ្ឋវិញថា ការស្នើសុំរបស់ប្រជាពលរដ្ឋនាពេលនេះ គឺមិនស្ថិតនៅដែនសមត្ថកិច្ចរបស់ ក្រសួងសាធារណៈការ និងដឹកជញ្ចូននោះទេ។ មន្រ្តីតំណាងដដែលបានបន្តថា សូមប្រជាពលរដ្ឋ យកសំណើរនេះ ទៅដាក់នៅសាលាក្រុង ភ្នំពេញវិញ។នេះបើតាមកាឲ្យដឹងពី លោកនាង ផានិត្យ ប្រជាពលរដ្ឋមួយរូប ដែលបានចូលរួមនៅក្នុងការតវ៉ា នៅព្រឹកថ្ងៃទី១១ ខែមករា។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍផ្លូវល្បឿនលឿននេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបយល់ព្រមឲ្យសាងសង់នៅ ពេលថ្មីៗនេះៗ។ ក្រោយពីការសម្រេចនេះ ក៏មានក្រុមប្រជាពលរដ្ឋមួយចំនួនបានសម្តែងការមិនពេញចិត្ត ដោយទាមទារឲ្យក្រសួងសាធារណៈការ និងដឹកជញ្ជួន រៀបចំវេទិកាសាធារណ ដើម្បីបកស្រាយ ឲ្យបានច្បាស់ជុំវិញការ សាងសាងផ្លូវល្បឿនលឿន ជូនប្រជាពលរដ្ឋ៕